CamNews

កីឡាអន្តរជាតិ 

Ronaldo ប្រតិកម្ម បដិសេធ មិនធ្វើកិច្ចសម្ពាសន៍ អំពីរឿងរ៉ាវទាក់ទងនឹង FIFA នោះទេ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid បដិសេធនឹងការធ្វើកិច្ចសម្ភាសន៍អំពី សំណុំរឿងក្ដី ពុក​រលួយ របស់​ FIFA ដែលកំពុងតែឆាបឆេះយ៉ាងក្ដៅគគុក ក្នុងវិស័យកីឡាបាល់ទាត់ ។ 

កីឡាករ Cristaino Ronaldo បានអះអាងប្រាប់ទៅអ្នកការសែត CNN ថា លោកមិនខ្វាយខ្វល់ អំពីរឿង​រ៉ាវ ទាក់ទងទៅនឹង អំពើខុសច្បាប់នៅក្នុង FIFA នោះទេ ហើយម្យ៉ាងវិញទៀត គាត់ក៏មិននិយាយអ្វីដែលទាក់ទង​នឹងរឿងនោះដែរ ។ 

FIFA កំពុងតែស្ថិតក្នុង ការតាមដានស៊ើបអង្កេតយ៉ាងរសើប ពីភ្នាក់ងារ FBI លើករណីសង្ស័យ អំពើពុករលួយ ក្រោយពីឈានដល់ការចាប់ខ្លួន មន្ដ្រី FIFA និងមន្ដី្រស៊ីវិល រហូតដល់ទៅ ១៤នាក់។ រឿងក្ដីដ៏រសើបនេះ បានធ្វើឲ្យអង្គភាព FIFA ទាំងមូលមានភាពរង្គោះរង្គើរជាខ្លាំង រហូតប៉ះដល់ លោក Sepp Blatter ផងដែរ ខណៈដែលចង់ចុះចេញពីដំណែង ក្នុងពេលឆាប់ៗនេះ ។ ហើយសម្រាប់ ខ្សែប្រយុទ្ធរបស់ ក្លឹប Real Madrid ក៏បានបដិសេធ នឹងមិនបន្ដកិច្ចសម្ភាសទាំងឡាយណាទាក់ទងទៅ​នឹង​សំណុំរឿងក្ដីនេះផងដែរ ។ 

ដោយ៖ អឿ​ អ៊ុយ

ប្រភព៖ app.onefootball



Tags: Sport News Ronaldo FIFA