CamNews

ព័ត៌មានអន្តរជាតិ 

បះសក់ ហែលទឹកសុខៗ កូនក្រពើហក់ សន្ធប់ពីលើក្បាល

អន្តរជាតិ ៖  វីដេអូញ៉ាក់សាច់មួយត្រូវបានថតជាប់ ខណៈពេលដែលភ្ញៀវទេសចរណ៍ជនជាតិ
ស៊ុយអែតកំពុងតែហែលទឹកលេងសុខៗ ស្រាប់តែមានកូនក្រពើចិត្តហ៊ានខ្លាមួយ​ មកលោតចំពី
លើក្បាល មុននឹងរត់គេចខ្លួនចូលទៅក្នុងទឹកបាត់ស្រមោល។

គួរបញ្ជាក់ផងដែរថា   វីដេអូមួយនេះ​  ត្រូវបានថតជាប់ ខណៈពេលដែលក្រុមភ្ញៀវទេសចរណ៍
ជនជាតិស៊ុយអែត   ចុះមុជទឹកកំសាន្តនៅទន្លេមួយកន្លែង ក្នុងប្រទេសអូស្រ្តាលី ។  ភ្លាមៗនោះ
បុរសដែលជាជនរងគ្រោះមានឈ្មោះថា  Felix Andersson  និងមិត្តភក្តិរបស់គាត់បានព្យាយាម
ហែលគេចខ្លួន  ខណៈពេលដែលក្រោយមក ពួកគាត់មិនមានរបួសអ្វីនោះទេ ។  ជ្រាបកាន់តែ
ច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange entertainment