CamNews

ព័ត៌មានអន្តរជាតិ 

មន្ត្រីកំពូលកូរ៉េខាងជើង២រូប ត្រូវបានប្រហារជីវិតនៅទីសាធារណៈ ពីបទមិនគោរព លោក គីម ជុងអ៊ុន

(សេអ៊ូល)៖ តាមរបាយការណ៍ថ្មី ដែលកូរ៉េខាងត្បូងទើបតែទទួលបាននោះ គឺមន្ត្រីកូរ៉េខាងជើងពីររូបទៀត ហើយ​ត្រូវ​បាន​របប​កុម្មុយ​និស្ត​ទីក្រុង​ព្យុង​យ៉ាង ធ្វើ​ការ​ប្រហារ​ជីវិត​នៅ​ទី​សាធារណ​តែ​ម្តង ដោយសារលោក ទាំងពីរមិនបានបង្ហាញការគោរពចំពោះ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូលផុតលេខរបស់ជាតិ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា។

វាជាការប្រហារជីវិតមន្ត្រីកូរ៉េខាងជើង លើកចុងក្រោយ ចាប់តាំងពីមេដឹកនាំវ័យក្មេងលោក គីម ឡើងកាន់ អំណាចកាលពីឆ្នាំ២០១១ ហើយ​នៅ​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា មន្ត្រី​កំពូល​ៗ រួម​ទាំង​សាច់​ញាតិ​របស់​លោក គីម ខ្លួន​ឯងផ្ទាល់ត្រូវបានទទួលទោសប្រហារជីវិតទាំងគ្រួសារ ដោយសារតែរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងបានរកឃើញកំហុស ដែលភាគច្រើនពាក់ព័ន្ធនឹងការលួចផ្សំគំនិត ក្បត់នឹងរបបដឹកនាំ។

កូរ៉េខាងត្បូងបានទទួលព័ត៌មាន ដែលមិនបានបញ្ជាក់ប្រភពមកពី កូរ៉េខាងជើងឲ្យដឹងថា មន្ត្រីដែលបាន ទទួល​ទោស​ប្រ​ហារ​ជីវិត​នោះ​​គឺ​លោក Hwang Min អតីត​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម និងលោក Ri Yong Jin មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ។ មិនទាន់មានការបញ្ជាក់ មូលហេតុច្បាស់លាស់នោះទេ សម្រាប់ការប្រហារជីវិតនោះ ប៉ុន្តែទោសកំហុសត្រូវបានព័ត៌មានសម្ងាត់លើកឡើងដូច្នេះថា «អតីតមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានចាប់ឃុំខ្លួនមុននឹងធ្វើការប្រហារជីវិត ពី​បទ​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​លោក គីម ជុងអ៊ុន»


ប្រភព ៖ CNA


Tags: north korea south korea missile satellite