ព័ត៌មានអន្តរជាតិ ៖ The Washington Post បានគូសបញ្ជាក់អោយដឹង នៅក្នុងរបាយការណ៍ ជាការ ឆ្លើយតបទៅនឹងសំនួរ លើកឡើង ស្តីអំពី សុវត្ថិភាព និង ភាពជឿទុកចិត្ត ទៅលើយន្តហោះ គ្មាន មនុស្សបើក អោយដឹងថា សហរដ្ឋអាមេរិក បានបាត់បង់ ក៏ដូចជា ខាតបង់ យន្តហោះ គ្មានមនុស្ស បើក ដើរដោយស្វ័យប្រវត្តិច្រើនជាង ៤០០ គ្រឿង ក្នុងការប៉ះទង្គិច ទូទាំងពិភពលោក ចាប់តាំងពី ឆ្នាំ ២០១១ ។
ដោយបានដកស្រង់ ចេញពី របាយការណ៍ស៊ើបអង្កេត គ្រោះថ្នាក់ មានព័ត៌មានលម្អិតដល់ទៅ ៥០, ០០០ ទំព័រ សារព័ត៌មានដដែល បន្ត អោយដឹងថា យន្តហោះចម្បាំងយោធា គ្មានមនុស្សបើក បាន មានវត្តមានចាប់តាំងពីថ្ងៃធ្វើភារវកម្ម ប្រឆាំងទៅនឹង សហរដ្ឋអាមេរិកមកម្ល៉េះ (9/11) ដោយនៅក្នុង នោះ បើតាមការអោយដឹង បណ្តាយន្តហោះ គ្មានមនុស្សបើកទាំងនោះ បានបរាជ័យ ដោយសារតែ កត្តាជាច្រើន រួមមានដូចជា បញ្ហាបច្ចេកទេស កត្តាមនុស្ស និង បញ្ហាអាកាសធាតុជាដើម ។
សេចក្តីរាយការណ៍ បន្តបញ្ជាក់បាន អោយ ដឹងថា តួរលេខបាត់បង់ខាងលើ វាសឹងតែស្មើនឹង ការ បាត់បង់ ក៏ដូចជាគ្រោះថ្នាក់ នៃ យន្ត ហោះចម្បាំងកងទ័ព អាកាស សហរដ្ឋអាមេរិក និងការវាយប្រ ហារ មកលើយន្តហោះទាំងនោះ ក្នុងអំឡុងពេលតែមួយ ។
សារព័ត៌មានខាងលើ បានបញ្ជាក់ផ្សាយ នៅលើទំព័ររបស់ខ្លួន អោយដឹងថា យន្តហោះ គ្មានមនុស្ស បើក ៦៧ គ្រឿង បានធ្លាក់ និង ផ្ទុះឆេះ នៅក្នុងប្រទេស ប៉ាគីស្ថាន ខណៈ ៤១ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ៤៧ គ្រឿងផ្សេងទៀត បានបាត់បង់ទៅ ក្រោយធ្លាក់ និង ផ្ទុះឆេះ អំឡុងពេល នៃការហ្វឹកហ្វើន
គួររំឭកថា ការតាមដានស៊ើបអង្កេត រកអោយឃើញ ព័ត៌មានទាំងអស់ពីសំណាក់សារព័ត៌មានមួយ នេះ អាចកើតឡើងទៅបាន ខណៈ សហព័ន្ធរដ្ឋបាល អាកាសចរណ៍ ធ្វើសេចក្តីព្រាងច្បាប់ស្នើទៅ រដ្ឋាភិបាល សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់ យន្តហោះគ្មានមនុស្សបើក ក្នុងគោលបំណង ពាណិ ជ្ជកម្ម នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្ស៊ីរ៉ា