CamNews

មិនគួរឲ្យជឿ 

អ្នកគ្រូ 2នាក់ដេកពេទ្យដោយសារក្មេងប្រុស10ឆ្នាំម្នាក់ ចេះការ៉ាត់តេដូវាយប្រហារ

រឿងឧបទ្ទេវហេតុមួយបានកើតឡើង នៅក្នុងចក្រភពអង់គ្លេស គឺមានក្មេងប្រុសវ័យ
១០ ឆ្នាំ
ម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំង និងធ្វើការវាយប្រហារទៅលើអ្នកគ្រូស្រី ២ នាក់
ដល់ថ្នាក់ចូល
ពេទ្យ   បន្ទាប់ ពីអ្នកគ្រូទាំងពីរនាក់នេះ  បានរឹបអូសយកកាក់ដែលគេ
កំពុងលេង។

បើយោងតាមរបាយការណ៍ The News Shopper​ បានអោយដឹងថា  ក្មេងប្រុសវ័យ ១០ ឆ្នាំរូប
នោះ បានវាយអ្នកគ្រូពេទ្យម្នាក់
ដល់ថ្នាក់សន្លប់ និងអ្នកគ្រួពេទ្យម្នាក់ទៀតជង្គង់របស់គាត់ ត្រូវ
រងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានដដែលនេះ  ក៏បានបញ្ជាក់ផងដែរថា  រឿងដែលបានធ្វើអោយក្មេងប្រុសនេះផ្ទុះ
កំហឹងយ៉ាងខ្លាំងនោះ ដោយសារតែអ្នកគ្រូរបស់គេបានរឹបអូសយកកាក់ ដែលគេកំពុងលេង។
ដំបូងក្មេងប្រុសនេះ បានរត់ចេញទៅខាងក្រៅបរិវេណថ្នាក់រៀន រួចបានធ្វើការដាល់ទៅលើទ្វារ
ក៏ដូចជា  ជញ្ជាំង បន្ទាប់មកគេត្រូវបានចាប់បញ្ជូនអោយចូលថ្នាក់រៀនវិញ ដោយសន្តិសុខសា
លា។

លុះក្រោយមក  ខណៈពេលដែលគេនៅក្នុងថ្នាក់រៀន គេបានវាយទៅលើអ្នកគ្រូបង្រៀនម្នាក់
ដោយប្រើក្បាច់  ការ៉ាត់តេដូ ដោយគោលដៅរបស់គេនោះ គឺក្បាលជង្គង់របស់នាងដែលបាន
ធ្វើអោយអ្នកគ្រូម្នាក់នោះ  មានការឈឺចុកចាប់យ៉ាងខ្លាំង និងបានស្រែកទ្រហ៊ោយំ ស្របពេល
ដែលអ្នកគ្រូមា្នក់ទៀតបានឃើញហេតុការណ៍បែបនេះក៏សន្លប់បាត់ស្មារតីតែម្តង នេះបើយោង
តាមរបាយការណ៏ NDTV ។

លុះក្រោយមក អ្នកគ្រូទាំងពីរនាក់  ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ  ក្រោយពី
កើតរឿងបែបនេះ។ រីឯក្មេងប្រុសនោះវិញ  ត្រូវបានសន្តិសុខធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន
ផងដែរ។

ដោយ ៖ រិទ្ធី
ប្រភព ៖ malaysia-chronicle


Tags: international news strange