CamNews

តារា 

Lady Gaga បង្ហាញដើមទ្រូងយារធ្លាក់ នៅអាមេរិកខាងត្បូង

ថ្វីបើមានរង្វង់ទីមួយ មិនជាស្អាតប៉ុន្មាន ប៉ុន្ដែ​តារាចម្រៀង Lady Gaga នៅតែមានភាពជឿ
ជាក់ក្នុងការបង្ហាញដើមទ្រូងរបស់ខ្លួន។

កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី នាង Lady Gaga បានបង្ហាញខ្លួននៅឯ Buenos Aires
នៅប្រទេស ​Argentina។ នៅខាងក្រៅសណ្ឋាគារ គេឃើញមានអ្នកគាំទ្រជាច្រើនបាននាំគ្នា
មកទទួលនាងដោយក្ដីរីករាយ។ នៅក្នុងពេលនេះដែរ Lady Gaga ក៏បានធ្វើអោយមនុស្សមួយ
ចំនួនត្រូវនិយាយថា ដើមទ្រូងរបស់នាងមិនសមទៅនឹងត្រគាកដ៏ធំរបស់នាងនោះទេ។

ក្រៅពីនេះ ក៏មានមនុស្សមួយចំនួនរិះគន់ថា នាងចាប់ផ្ដើមមានរូបរាងធាត់ ប៉ុន្ដែ Lady Gaga
បានថ្លែងថា នាងជឿជាក់លើរាងកាយរបស់ខ្លួន និងមិនមានអារម្មណ៍ថា ឡើងទម្ងន់នោះទេ។

គួរបញ្ជាក់ថា វត្តមានរបស់ Lady Gaga នៅអាមេរិកខាងត្បូង នៅពេលនេះ គឺដើម្បីឃោសនា
អោយកម្រងចម្រៀងទីពីររបស់នាង គឺ " Born this way"។ ការសំដែងរបស់នាងនៅ Brazil
កាលពីពេលកន្លងទៅនេះ ត្រូវបានគេមើលឃើញថា ទទួលបានជោគជ័យហួសពីការស្មាន៕





ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: Lady Gaga breast