ព័ត៌មានអន្តរជាតិ ៖ វ័យទើបតែ ២០ ឆ្នាំ យុវតី វ័យក្មេងរូប បានទទួល រងនូវការគាំងបេះដូងអំឡុងពេល ដែលធ្វើការវះកាត់ ពង្រីកដើមទ្រូង នេះ បើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយ ចេញផ្សាយដោយទំព័រសារព័ត៌មាន សឹង្ហបុរី អាស៊ីវ័ន ។
យុវតី វ័យក្មេង វ័យ ២០ ឆ្នាំ រូបនេះ មានឈ្មោះថា Amy Rickhuss ពលរដ្ឋ រស់នៅក្នុងទីក្រុង ស៊ីដនី ប្រ ទេសអូស្រ្តាលី ។ គួរបញ្ជាក់ថា បន្ទាប់ពី និតិវិធី វះកាត់ពង្រីកដើមទ្រូង ត្រូវបាន បញ្ជប់ កាលពីសប្តាហ៍ មុន មានពេលមួយនោះ នាងបានដឹងខ្លួនឡើង តែមានអារម្មណ៍មិនស្រួលនោះទេ តែក៏មិនបណ្តាលពី ដើមទ្រូងរបស់នាងនោះទេ តែបណ្តាលមកពី បញ្ហាបេះដូង ទៅវិញ ។ វេជ្ជ បណ្ឌិត ប្រទេស អូស្រ្តាលី មានការគូសបញ្ជាក់អោយដឹងថា នាងបានទទួលរងនូវការគាំងបេះដូង អំឡុងពេលដែលធ្វើការវះកាត់
"នាងខ្ញុំចាំមិនបានល្អ និង មិនចាំបានទាំងអស់នោះទេ ប៉ុន្តែអ្វីដែល ចាំបាននោះគឺ នៅឯមន្ទីរពេទ្យមាន ពេលមួយនោះ នាងខ្ញុំបានដឹងខ្លួនឡើង និងសាកសួរ តើនាងខ្ញុំ នៅរស់នៅឡើយទេ ឬ?នាងខ្ញុំសម្រេច ការវះកាត់ពង្រីកដើមទ្រូងហើយមែនទេ?" នេះបើយោងតាមការចុះផ្សាយ ពី Sydney Morning Herald
វេជ្ជបណ្ឌិត Niro Sivathasan ដែលបានធ្វើការវះកាត់ កញ្ញា Rickhuss នោះ ពេល ក្រោយៗមកទៀត លោកបានពន្យល់ជាក់ច្បាស់ ទៅលើ និតិវិធីវះកាត់ផ្លូវការ ប៉ុន្តែ ឈានទៅដល់ ចំនុចមួយ មិនតាមការ គ្រោងទុក ចំពោះជនរងគ្រោះផ្ទាល់ ។ គាត់បានបញ្ជាក់នាងខ្ញុំអោយដឹងថា ៖ គាត់បាន ធ្វើការវះកាត់ ពង្រីកដើមទ្រូងផ្នែកខាងស្តាំ ដោយបានដាក់ ស៊ីលីកូន ចូលទៅខាងក្នុង ក៏ប៉ុន្តែ វិនាទី ក្រោយមកទៀត ពួកគាត់មានជំនឿជាក់អោយដឹងថា ការចាក់ថ្នាំស្ពឹក ពីសំណាក់វេជ្ជបណ្ឌិតក្នុងស្រុក អាចនឹងមានការ ជ្រៀតចូលទៅក្នុងសរសៃឈាមក្រហម ដែលឈានទៅដល់ ករណីបេះដូងលែងដើរ ។ រំពេចនោះ ពួក គាត់ក៏បានចាប់ផ្តើម ធ្វើការវះកាត់ ដើមទ្រូងផ្នែកខាងឆ្វេង ក៏ប៉ុន្តែ បេះដូងនាងខ្ញុំ វិនាទីនោះ ដំណើរការ ខុសប្រក្រតី និង ឈប់ដើរផ្ទាល់តែម្តង ភ្លាមៗ មានកិច្ចអន្តរាគមន៍បន្ទាន់ ដោយមានការសង្គ្រោះបឋម ក្រោយមកទៀត ប្រើឧបករណ៍ធ្វើចលនាបេះដូង defibrillator ដើម្បីជាការជួយសង្គ្រោះ ។ ជាលទ្ធផល ពុំមានរឿងអាក្រក់កើតឡើងនោះទេ ពោល ការវះកាត់ ឈាន ទៅ ដល់ ភាពជោគជ័យ ផ្ទាល់ តែម្តង គ្រាន់តែថា មានបញ្ហារំខានមួយចំនួនអំឡុងពេលដែលធ្វើការវះកាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន