CamNews

ជីវិតរស់នៅ 

រឿងអាស្រូវ ៖ គិតខុស ឬត្រូវ វះកាត់ ពង្រឹកដើមទ្រូង ដល់ទៅ ២ ដង ដើម្បីចង់បានស្នេហ៍ពិត

យល់ដឹង ៖ ពិតណាស់ ខ្លួនឯងផ្ទាល់ជាស្រ្តីនោះ ជឿជាក់ទេ ថាអាចនឹងទាក់ទាញចំណាប់  អារម្មណ៍ពី ក្រុមបុរសៗបាន បន្ទាប់ពីការធ្វើការវះកាត់ ដើមទ្រូងអោយធំ ដល់ទៅ ពីរដង ?យោងតាមសេចក្តីរាយ ការណ៍ ពីទំព័រសារព័ត៌មានសឹង្ហបុរី អោយដឹងថា នារីជនជាតិចិន ភាគច្រើន សម្រេចធ្វើ    ការវះ  កាត់ ពង្រីក ដើមទ្រូង ដល់ទៅ ពីរដង ដើម្បីធានាអោយបានថា មានស្នេហ៍ពិតនឹងគេ ។


យោងតាមទំព័រ សុខភាពសម្រស់ របស់ប្រទេសសឹង្ហបុរី Plastytalk នាង Xiaofang (  ពុំ មែនជាឈ្មោះ ពិត) មានស្រុកកំណើត នៅឯជនបទនោះ នាងពុំមានសំណាងល្អណាស់ណានោះទេ   នៅក្នុងសេចក្តី ស្នេហា ។ អំឡុងឆ្នាំ ២០១១ នាងបានសម្រេចចិត្ត ធ្វើការវះកាត់ ពង្រីកដើមទ្រូង ដោយ   នៅក្នុងនោះ បែបផែនជីវិតរបស់នាង​ បានប្រែប្រួលបន្តិចម្តងៗ ពោល រយៈពេលប៉ុន្មានឆ្នាំ ចុង ក្រោយ  នាងទទួល បានជោគជ័យ ក្នុងវិស័យការងារ ដោយទទួលបាននូវ អាជីពជាអ្នកដើរម៉ូត ដោយ   ឡែក  នាងពុំទាន់ ទទួលបានជោគជ័យ នៅក្នុងសេចក្តីស្នេហា នៅឡើយទេ ។


ជាមួយនឹងផ្នត់គំនិត ក្រុមបុរសចូលចិត្ត នារីដែលមានដើមទ្រូងធំ ច្រើនជាងការសម្លឹង ឃើញសម្រស់ មុខ និង អត្តចារិក នោះ នាង Xiaofang មានជំនឿជាក់ អោយដឹងថា ធំជាងនេះ ទើបជាការប្រសើរ ។  អំឡុងថ្ងៃទី ១១ វិច្ឆិកា ចុងឆ្នាំនេះ ជាថ្ងៃ Single's Day នាង Xiaofang បានសម្រេច   ចិត្ត ធ្វើការវះកាត់ ជាលើកទី ពីរ ដើម្បីអោយធំជាងនេះ តាមដែលនាងប្រាថ្នា ចង់បាន ។ ក្នុងនោះ     នាង ក៏បានបំពេញ បែបបទសព្វគ្រប់ ទាក់ទិនទៅនឹងនិតិវិធីដូចគ្នាដែរ ក្នុងការសម្រេចចិត្ត ទៅលើបច្ចុប្បន្នភាពរបស់នាង ផ្ទុយទៅវិញ នាងបានសម្រេចចិត្តហើយឬនៅ ទៅលើ លទ្ធផល ចុងក្រោយ ទៅលើអនាគតភាពរបស់ នាង ។ ជាការពិត នាងពិតជាមានបញ្ហាប្រឈមជាខ្លាំង ជាមួយនឹង រោគ  មហារីក   ដើមទ្រូង បើសិន ណានាងទទួលការវះកាត់ មិនប្រកប ទៅតាមវិជ្ជាជីវៈ អមជាមួយនឹង     ក្រុម វេជ្ជបណ្ឌិត គ្មានជំនាញ ដូច្នេះ ដើម្បីធានាអោយបានថា មិត្តស្រ្តី ពុំមានបញ្ហាប្រឈមនៅថ្ងៃអនាគត    ចូរគិតអោយបានច្បាស់ មុននឹងធ្វើអ្វីមួយ លើសពីនេះ អ្វីដែលជាការចង់ចាំ​ នោះគឺថា បុរសស្រឡាញ់សម្រស់បានតែមួយរយៈ ពេលនោះទ តែបើបុរសស្រឡាញ់អត្តចារិកវិញ នោះទើបជាសុភាពបុរសស្រឡាញ់អ្នកពិតប្រាកដមែន អស់មួយជីវិត និងយកអ្នកធ្វើជាឧត្តមភរិយា ជារៀងរហូត បើទោះជាថ្ងៃអនាគត    បាត់ បង់សម្រស់ក៏ ដោយចុះ ៕

"ចូរចាំថា បុរសស្រឡាញ់ស្រីព្រោះសម្រស់ យកធ្វើត្រឹមជាស្រីកំដរ តែប៉ុណ្ណោះ តែបើបុរសស្រឡាញ់ស្រី
ព្រោះអត្តចារិត ច្បាស់ណាស់ នឹងក្លាយជាឧត្តមភរិយាជាក់ជាមិនខាន"


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong breast