CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញសកលលោក ជាពិសេស ទំព័រមុខ សារព័ត៌មាន ក្រុមឧទ្ទាម សម្លាប់កាត់ក្បាល បុរសជនជាតិ អង់គ្លេស (វីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងទៅតាម ខ្សែវីដេអូ មួយ ដែលបង្ហោះក្នុងប្រព័ន្ធអ៊ីនធើណិត ដោយក្រុមបំបែក រដ្ឋឥស្លាម ISIS កាលពីថ្ងៃសៅរ៍ បានបង្ហាញ  ថា  លោក  David Haines ជាបុគ្គលិកជំនួយការ ជនជាតិ អង់គ្លេស    ត្រូវបានកាត់ ក្បាលដោយក្រុម ISIS ដែល    គាត់ជាជនរងគ្រោះទី ៣ ហើយដែលត្រូវ បាន សម្លាប់ កាត់ក្បាលរួចបង្ហោះវីដូអូ តាមអ៊ីនធើណិត កាលពីប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះ។

 

បណ្តាញ  ព័ត៌មាន  សហរដ្ឋ អាម៉េរិក ស៊ី អិន  អិន បាន   ចេញផ្សាយ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ ២០១៤ នេះថា ក្លីបវីដេអូ ខាងលើនេះ គឺជាសារមួយដែល ក្រុមឧទ្ទាមបំបែករដ្ឋឥស្លាម ផ្ញើរ ដល់ សម្ព័ន្ធ មិត្ត អាម៉េរិក ។  វា    ធ្វើឡើង ស្រដៀង នឹងខ្សែរវីដូអូ    កាត់ក្បាល អ្នកការសែតអាម៉េរិក ២ នាក់ ដែរ គឺ លោក James Foley និង លោក Steven Sotloff។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក ដេវីដ ខេមារ៉ូន បានសរសេរក្នុង គេហទំព័រ Tweet ថា «ឃាតកម្ម របស់ លោក David Haines គឺជា អំពើរដ៏អាក្រក់ និង ព្រៃផ្សៃបំផុត។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី បង្ក្រាបក្រុម ឧក្រិដ្ឋជននេះ និង ធានាឲ្យពួកគេទាំងនោះ ប្រឈមមុខ និង  យុត្តធម៌ ទោះបី  ជាប្រើពេល   យូរប៉ុណ្ណា ក៏ដោយ»។

 

យោធាទ័ពអាកាសជើងចាស់ និងជាអ្នកវិភាគសភាពការណ៍  យោធា ទូរទស្សន៍ CNN បានសន្និដ្ឋានថា គម្រោងការ របស់ក្រុមឧទ្ទាមឥស្លាមនេះ គឺចង់ឲ្យ អង់គ្លេស សហការជាមួយ អាម៉េរិក។ « ខ្ញុំគិតថា នេះ មិនមែនជាសង្គ្រាម ជាមួយតែសហរដ្ឋអាម៉េរិកទេ គឺលោកខាងលិចទាំងមូលតែម្តង»។

តាមការកត់សម្គាល់ក្នុង ខ្សែវីដូអូ  ដែល  កាត់ក្បាលជនជាតិអឺរ៉ុប ទាំង៣នេះ គឺមានពេជ្ឈឃាត តែម្នាក់ ប៉ុណ្ណោះ៕


ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន យូធូប ហ្គូហ្គល


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines