CamNews

ព័ត៌មានអន្តរជាតិ 

ចរចារគ្នា មិនត្រូវ ក្រុមឧទ្ទាម កាត់ក្បាល អ្នកទេសចរ មួយរូប គម្រាមដល់ រដ្ឋាភិបាល ប្រទេសបារាំង

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស បារាំងបានគូសបញ្ជាក់អោយដឹងថា  ក្រុមឧទ្ទាម ជីហាត មាន វត្តមាននៅក្នុងប្រទេស អាល់ហ្សេរី ខណៈមានទំនាក់ទំនងផ្សារជាប់  ជាមួយ នឹងក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម នៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី នោះ បានធ្វើការកាត់ក្បាល សម្លាប់បុរសជនជាតិបារាំងជា ភ្ញៀវទេសចរ និង ជាចំណាប់ខ្មាំងមួយរូប បាត់ទៅហើយ បន្ទាប់ពីធ្វើការចាប់ឃាត់ខ្លួនចំណាប់ខ្មាំងបាន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។

ប្រភពសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយអោយដឹងថា ចំណាប់ខ្មាំងជាជនជាតិ បារាំងរូបនោះមានឈ្មោះ ថា លោក Gourdel មានវ័យ ៥៥ ឆ្នាំ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់អោយដឹង ថាហេតុផល ដែលញ៉ាំងអោយក្រុមឧទ្ទាមមួយនេះ  សម្រេច  កាត់ ក្បាល ចំណាប់ ខ្មាំងជនជាតិបារាំង នោះ ក៏ព្រោះតែបារាំងបរាជ័យ ក្នុងការបញ្ឈប់ការ វាយ ប្រហារ តាម  អាកាសរបស់ខ្លួន ប្រឆាំងទៅនឹង ក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម IS នៅក្នុងប្រទេស អ៊ីរ៉ាក់ ។

ប្រធានាធិបតី   ប្រទេស  បារាំង  លោក  Francois  Hollande  បានធ្វើការថ្កោលទោស ទៅលើការកាប់ សម្លាប់លើកនេះ ដោយបានហៅថា វាគឺជាសកម្មភាព ឃោរឃៅ និង សាហាវព្រៃផ្សៃបំផុត ។​ មិនត្រឹម តែប៉ុណ្ណោះ ប្រធានាធិបតី ដដែលរូបនេះ បញ្ជាក់អោយដឹងថា ចំណាត់  ការ   វាយប្រហារ តាមអាកាស របស់ប្រទេសបារាំង ដែលបានចាប់ផ្តើម វាយប្រហារ​ ចាប់តាំងពី សប្តាហ៍ មុន នឹងបន្ត វាយប្រហារបន្ត ទៀត ។ ជាការគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំកំពូល នៅឯអង្គការ សហប្រជាជាតិ  លោក  Hollande អះ អាងអោយដឹងថា ការចាប់ឃាត់ខ្លួន និងសម្លាប់កាត់ក្បាលលើកនេះ វាគឺ   ជា អំពើ ឃោរឃៅ យង់ឃ្នង់ ខណៈជាអំពើភារវកម្ម ដែលបានគម្រាម មិនត្រឹមតែជនបរទេសនោះ  ទេ  តែ  ជាការគម្រាមដល់ពិភព លោកដូចគ្នាដែរ ។ ជាការឆ្លើយតបទៅនឹង បរិបទចុងក្រោយ ពីពួកឧទ្ទាម លោក Hollande សរបញ្ជាក់ បន្ថែមអោយដឹងថា វាពុំមែនជាភាពទន់ខ្សោយនោះទេ ក៏ប៉ុន្តែវាគឺជាប្រតិកម្មដ៏មានប្រសិទ្ធភាពក្នុងការ ឆ្លើយតបទៅនឹងអំពើភារវកម្ម នោះគឺ កម្លាំងរួបរួម ។

គួររំឭកថា ករណីកាត់សម្លាប់ក្បាល បុរសវ័យ ៥៥ ឆ្នាំ លោក Gourdel ជាចំណាប់ខ្មាំងពិភពលោកអាច ដឹងឭ និងរន្ធត់ទៅបាន ក្រោយពីមានការបង្ហោះ វីដេអូ កាត់ក្បាល ពីក្រុម  ឧទ្ទាម  Jund al-Khilafa ទៅ លើប្រព័ន្ធអ៊ិនធើណេត ដោយមានការដាក់ចំណងជើង ថា "សារលោហិត ទៅកាន់រដ្ឋាភិបាល ប្រទេស បារាំង" ឬ "Message of blood for the French government". ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines