CamNews

ភាពយន្ត 

ភាពយន្តល្បី ប្រចាំអាមេរិច បានចាក់បញ្ចាំង នៅកម្ពុជាហើយ

ភាពយន្ត ៖  The Equalizer ដែលជាភាពយន្តប្រភេទបាញ់ប្រហារ បានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែ ភាពយន្តបានរកប្រាក់ចំណូលបានច្រើនជាងការរំពឹងទុក ។  នេះដោយសារ តែសាច់រឿង ល្អ ហើយប្រកបទៅដោយឆុតឆាតបាញ់ប្រហារដោយគ្មានការជួយពីបចេ្ចកវិទ្យាកាត់តកុំព្យូទ័រនោះទេ។


ចំណែកនៅកម្ពុជាវិញ   ភាព យន្តនេះ  បាន ចាក់ផ្តើមចាក់បញ្ចាំងហើយ តាមរោងភាពយន្តទំនើប ទាំង អស់ ដែលប្រិយមិត្តទាំងអស់ អាចកក់   និង ទិញសំបុត្រចូលទស្សនាបានចាប់ពីពេលនេះតទៅ ។ The Equalizer  ចូលរួមសំដែង   ដោយតារាល្បីប្រចាំហូលីវូដ ចំនួន ពីរនាក់ដែលមានដូចជា លោក Denzel Washington ដែលដើរតួជាបុរសចំណាស់ម្នាក់ដែលរស់នៅយ៉ាងឯការម្នាក់ឯង ស្ងប់ស្ងាត់  និង  សុភាប រាបសារ។ តែប្រសិនបើគាត់បានជួបប្រទះនៅរឿងអយុត្តិធម៌ណាមួយ គាត់ប្រែ  ភ្លាម ទៅជាអ្នកការពារ ម្នាក់  ដែល មាន ជំនាញ ខ្លាំង  ណាស់ក្នុងការ    វៃ និង ប្រើប្រាស់អាវុធចេញពីសំភារះប្រើប្រាស់ ធម្មតា ដូចជា សៀវភៅ កៅអី និង ម៉ាស៊ីន បាញ់  ដែកគោល  ដែលនៅ ក្នុងរឿងនេះគាត់មានឈ្មោះថា Robert McCall។ ចំនែកតួទីពីរ នោះ គឺ  ស្រីស្អាត  Chloe  Grace Moretz ដែលភាពច្រើន ប្រិយមិត្ត បានស្គាល់ នាង  រួចមក ហើយ តាមរយះរឿង ល្បីៗ ជាច្រើនដែលធ្លាប់ ចាក់បញ្ចាំង    នៅរោងភាពយន្តនេះ ដូចជា Carrie ជាដើម  ។   Chloe  សំដែងជាតួក្មេងស្រីម្នាក់ដែលនាងមានមុខរបរជាស្រីបំរើផ្លូវភេទ ដែលស្ថិត នៅ ក្រោមការគ្រប់  គ្រងរបស់ពួកឈ្មួញរកស៊ីផ្លូវភេទរបស់ជនជាតិរុស្ស៊ី ហើយត្រូវពួកគេធ្វើបាន វាយដំ រហូតដល់ចូលពេទ្យ។ នៅពេលនោះហើយ ដែលតួប្រុស  ចូលមកជួយនាង និងរកយុត្តិធម៌អោយ នាង បាន។

សូមកុំភ្លេចចូលរួមកក់និងទិញសំបុត្រទស្សនាឥលូវ នេះ   នៅតាមគ្រប់រោងភាពយន្តទំនើបទាំងអស់។ កុំភ្លេចចូលទៅកាន់ទំព័រហ្វេសបុករបស់ចៃកុន ដើម្បីទទួលបានពត៌មានថ្មីៗ និងលេងហ្គេមឈ្នះសំបុត្រ កុនជាច្រើន www.facebook.com/jaikon.cambodia ។ ជ្រាបកាន់តែច្បាស់ ថាតើ ខ្សែភាពយន្ត ហូលីវូដ ដ៏ល្បីប្រចាំទឹកដី សហរដ្ឋអាមេរិកមួយនេះ មានឈុតឆាក បាញ់ប្រហារ គួរជាទីទាក់ទាញយ៉ាងណា នោះ តោះតាមដានទស្សនា វីដេអូ Trailer ឃ្លីបខ្លីខាងក្រោម នេះទាំងអស់គ្នាណា៎ ៖


ដោយ ៖ កុសល


Tags: The Equalizer US USA Sony Hollywood