CamNews

ភាពយន្ត 

La La Land ភាពយន្តតន្រ្តី បែបរ៉ូមែនទិច គួរដឹកដៃមនុស្សពិសេសទៅទស្សនា កុំឲ្យខកខាន (Trailer Inside)

ភាពយន្ត ៖ កុំឲ្យខកខានឲ្យសោះណា ក្នុងករណីប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នា ចង់ចំណាយពេលដ៏ផ្អែលល្ហែម​ជាមួយនឹងមនុស្សពិសេសរបស់ខ្លួន នៅក្នុងអំឡុងខែមករា នេះ ចឹងទេ Admin សុំ ណែនាំឲ្យលោកអ្នកដឹកដៃមនុស្សពិសេសរបស់ខ្លួន​ទៅទស្សនាខ្សែភាពយន្តថ្មី La La Land ដើម្បី សាងអនុស្សាវរីយ៍រួមគ្នាមួយដែលមិនអាចបំភ្លេចបាន តាមរយៈការទស្សនាខ្សែភាពយន្ត (មើលកុន) ។ 


គួរបញ្ជាក់ថា La La Land ចាប់បញ្ចាំងពីថ្ងៃទី ៤ មករា ២០១៧ នេះតទៅហើយ នៅគ្រប់រោងភាព យន្តទំនើបៗក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជារឿងបែបតន្រ្តី រ៉ូមែនទិចរវាងគូសង្សារមួយគូនឹងត្រូវបានលាតត្រដាងឲ្យឃើញចាប់ពីថ្ងៃនេះតទៅហើយ។ តើគូស្នេហ៍មួយគូនេះនឹងត្រូវឆ្លងកាត់អ្វីខ្លះ? តួយ៉ាង អ្នកដែលចូលចិត្តស្តាប់តន្រ្តី និងមើលរឿងស្នេហាបែបរ៉ូមែនទិក ដឹងតែមិនខកបំណងនោះទេបើមកទស្សនារឿង La La Land ក្នុងពេលដ៏ខ្លីខាងមុខនេះ ។  “LA LA LAND” និយាយពី Mia (សម្តែងដោយ Emma Stone) ដែល ប្រាថ្នាធ្វើជាតួកុន និង Sebastian (សម្តែងដោយ Ryan Gosling) ជាអ្នកលេងភ្លេងហ្សាសដ៏ប្តូរផ្តាច់ ដែលព្យាយាមចូលទៅក្រុងដែលគេស្គាល់ថា ជាក្រុងបំផ្លាញក្តីសង្ឃឹម និងជាក្រុងខូចចិត្ត។ ដោយសាច់រឿងស្ថិតនៅសម័យទំនើបនៅរដ្ឋ Los Angeles ភាពយន្តតន្ត្រីដើម ពីជីវិតប្រចាំថ្ងៃនេះ នឹងស្វែងរកពីភាពសប្បាយ និងឈឺចាប់ នៃការតោងចាប់ក្តីសុបិន។



គួររំឮកថា រាត្រីថ្ងៃទី៣ មករា ២០១៧ យប់មិញនេះ មានកម្មវិធីពិសេសនៃការចាក់បញ្ចាំងលើកដំបូងជាផ្លូវការ នៃខ្សែភាពយន្ត បែបរ៉ូមែនទិក La La Land នៅឯរោងភាពយន្តទំនើប លេជេន ទួលគោក ខណៈមានក្រុមអ្នក គាំទ្រខ្សែភាពយន្តចូលរួមយ៉ាងច្រើនកុះករ ជាពិសេស ក៏មានបេក្ខភាពអ្នកសិល្បៈតារាចម្រៀង Orginal Song ថែមទៀតផង។


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕









Tags: Westec Movie Eddie The Eagle The Conjuring 2 La La Land