CamNews

ភាពយន្ត 

X-Men: Apocalypse ភាពយន្តល្បី ពី Marvel ធានាថា ជក់ចិត្ត តាំងពីដើម ដល់វិនាទីបញ្ចប់ (Trailer Inside)

ភាពយន្ត ៖ តើលោកអ្នកជាប្រិយមិត្ត មិត្តអ្នកអាន ដែលនិយមគាំទ្រ ផលិតកម្មខ្សែភាពយន្តហូលីវូដល្បីឈ្មោះ Marvel ពីសហរដ្ឋអាមេរិក មែនឬ? បើយ៉ាងដូច្នេះ​ ច្បាស់ណាស់ លោកអ្នក ពិតជាអ្នកគាំទ្រ និង ទន្ទឹងនៃការមកដល់ខ្សែភាពយន្តថ្មី ពី Marvel ដែលមានចំណងជើងថា X-Men: Apocalypse ។ នៅរង់ចាំដល់ណាទៀត តោះទៅទស្សនាទាំងអស់គ្នាគ្រប់រោងភាពយន្តទំនើបក្នុងព្រះរាជាណាចក្រ កម្ពុជា ពីព្រោះថា X-Men: Apocalypse ចាប់បញ្ចាំងពីថ្ងៃនេះតទៅហើយ ។ 




គួរបញ្ជាក់ថា អ្នកដឹកនាំ Bryan Singer បានត្រលប់មកវិញជាមួយរឿង X-Men: Apocalypse។ បន្ទាប់ពីការវិនាសនៃមនុស្សជាតិ គាត់ត្រូវបានគេចាត់ទុកដូចជាព្រះ។ Apocalypse គឺជាព្រះ និងជាកំពូលមនុស្សប្រែរូបដែលធ្លាប់មានក្នុងក្រុម X-Men របស់ Marvel​, ដោយទទួលបានថាមពលពីមនុស្ស​ផ្សេងទៀត គេបានក្លាយជាមនុស្សអមត និងបំបាំងកាយបាន។ គេបានដឹងខ្លួនបន្ទាប់ពី ការស្ងាត់រាប់​ពាន់ឆ្នាំ គេបានមិនពេញចិត្តចំពោះគ្រប់យ៉ាង ដែលបានធ្វើអោយគេជ្រើសរើស និងបង្កើតក្រុមមនុស្ស​ប្រែរូប ដែលមានទាំង Magneto ដើម្បីកំទេមនុស្សជាតិ និងគ្រប់គ្រងផែនដី។ ដើម្បីការពារជោគវាសនា​របស់ចក្រវាឡ Raven (ដែលសម្ដែងដោយ Jennifer Lawrence) និងជួយដោយ Professor X (សម្ដែងដោយ James McAvoy) នឹងត្រូវដឹកនាំក្រុម X-Men ក្មេងៗដើម្បីសង្គ្រោះមនុស្សជាតិ​ និងពិភពលោកទាំងមូល។



អ្វីដែលរឹតតែពិសេស និងកាន់តែអស្ចារ្យនោះគឺថា រាត្រីថ្ងៃទី ១៨ ឧសភា មានកម្មវិធីដ៏អធឹកអធមមួយ បានប្រារព្ធឡើងនៅឯរោងភាពយន្ត Major Cineplex By Cellcard ដែលជាការសហការមួយដ៏ល្អជាមួយនឹង ក្រុមហ៊ុន Westec Media Limited ដែលបានពាំនាំមកនូវកម្មវិធី X-Men: Apocalypse Gala Premiere ។ កាន់តែអស្ចារ្យ និងរំភើបសប្បាយរីករាយ ពីព្រោះថា កម្មវិធីមានការសម្តែង ការលេង ហ្គេម កំសាន្តជាដើម ខណៈ មានការចូលរួមជាមួយនឹងក្រុមជាច្រើនដូចជា Kidee Band, The Cambo, O.M.G Girl Dance Crew រួមទាំងមានការចូលរួមពីកញ្ញា អឹុងមួយគានិងលោក Christoper ផងដែរ ដែលញ៉ាំង ឲ្យកម្មវិធីទទួលបានការគាំទ្រដ៏វិសេស ជាមួយនឹងសម្លេងគាំទ្រ ហ៊ោកញ្ច្រៀង និងសម្លេងទះដៃ គួរជាទី មោទនៈ ។







ទស្សនា Trailer នៅទីនេះ




ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។


Tags: Westec Movie Eddie The Eagle X MEN APOCALYPSE