CamNews

តារា 

នាង Davika និងគូស្នេហ៍កាន់តែផ្អែមល្អែម

កំសាន្ត ៖ គូស្នេហ៍មួយគូគឺលោក Ter Chantavith និងនាង Davika បានប្រារព្ធពិធីខួបកំណើតឲ្យគ្នាទៅវិញទៅមក​ ព្រមទាំងបង្ហោះសារយ៉ាងផ្អែមល្អែមនៅលើគណនីអុិនស្រ្តាក្រាមជារឿយៗថែមទៀតផង ។ 

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ លោក Ter និង Davika បានបង្ហោះវីដេអូមួយទៀតកាន់តែស្វីត ដោយភ្ជាប់មកជាមួយថា "ខ្ញុំលែងជាស្វាដូចពីមុនហើយ ប៉ុន្តែខ្ញុំកំពុងព្យាយាមធ្វើជាកង្កែប" ។ កុំភ្លេចរង់ចាំទស្សនារឿងភាគរបស់ពួកយើងដែលនឹងចាក់បញ្ចាំងនៅយប់នេះហើយ ។

 

មិនត្រឹមតែប៉ុណ្ណោះ Ter ក៏បានបង្ហោះរូបថតជាគូជាមួយគូស្នេហ៍នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនផងដែរ ។ ជាការពិតណាស់ ទំនាក់ទំនងរបស់តារាថៃទាំងពីរដួងនេះកំពុងតែអភិវឌ្ឍន៍ទៅមុខពីរមួយថ្ងៃទៅមួយថ្ងៃហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នកទាំងពីរចាប់ផ្តើមស្រលាញ់គ្នានៅដើមខែមករា ឆ្នាំ ២០១៧ ក្រោយថតកុនជាមួយគ្នា ក្នុងរឿងដំបូង ៕

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Ter Chantavith Davika