កំសាន្ត ៖ លោក Mario Maurer និងនាង Mai Davika បានធ្វើការហោះហើរទៅកាន់ Shanghai សម្រាប់ការបង្ហាញម៉ូដ "Dolce & Gabbana" ។
កាលពីយប់មិញនេះ តារាសម្តែងស្រី Davika បានទៅដល់ព្រះលានយន្តហោះ Suvarnabhumi ជាមួយនិងអាវក្រៅមានផ្កាចម្រុះពណ៍យ៉ាងស្រស់ស្អាត ចំនែកឯលោក Mario Maurer វិញ ពិតជាសង្ហាជាមួយនិងឈុតខ្មៅ ។
គួរបញ្ជាក់ឲ្យដឹងថា កំលោះសង្ហា Mario បានទទួលការងារលក្ខណៈអន្តរជាតិចំនួន ២ Brand name ដែលមានទីតាំងពីនៅប្រទេសអុីតាលី ។ ហើយនេះគឺជាលើកទីបីរបស់លោក ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ធំ ។
កាលពីថ្ងៃទី ២៣ ខែវិឆ្ឆិកា ឆ្នាំ ២០១៨ នាង Mai Davika បានចូលរួមព្រឹត្តការណ៍ដ៏ធំមួយនៅក្នុងប្រទេសអុីតាលី ហើយនេះគឺជាលើកទីពីរសម្រាប់ជាមួយនិង Brand name មួយនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate