CamNews

តារា 

Davika និងគូស្នេហ៍តុបតែងខ្លួនបែបកូនក្រមុំកំលោះក្នុងគោលបំណងអ្វីទៅ?

ថៃ ៖ កាលពីថ្ងៃទី ១៣ ខែវិឆ្ឆិកា កន្លងទៅនេះ លោក Ter Chantavith និងគូស្នេហ៍គឺ នាង Davika បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីរឿងថ្មី ព្រមទាំងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរក្នុងពេលបច្ចុប្បន្នផងដែរ ។ 

ជាមួយនិងការសម្ពោធរឿង "Nang Sao Mai Jum Kad Nam Sakul" តារាថៃមួយគូនេះក៏តុបតែងខ្លួនបែបកូនក្រមុំកំលោះ ក្នុងគោលបំណងផ្សពផ្សាយរឿងថ្មីឲ្យកាន់តែល្បីផងដែរ ។ 

នៅក្នុងនោះផងដែរ លោក Ter Chantavith និង Davika និយាយថា ដោយសារតែអ្នកទាំងពីរជិតដិតនឹងគ្នាខ្លាំង ដូច្នេះនៅពេលដែលថតគឺមិនមានការអៀនខ្មាស់ដូចពីមុនឡើយ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Ter Chantavith Davika