ព័ត៌មានកីឡា៖ ក្លឹប Barcelona និងមិនអាចមានសិទ្ធិចុះហត្ថលេខាផ្លាស់ប្ដូកីឡាករទៀតឡើយ រហូតដល់ ដើមឆ្នាំ ២០១៦ ដោយហេតុកម្មវិធីនៃការផ្ទេកីឡាករថ្មីៗត្រូវបានគេផ្អាក បន្ទាប់ពីក្រុមត្រូវទទួលការបដិសេធន៍ចោលនៅសំណើររបស់ខ្លួន ដែលប្រឆាំងនឹងបញ្ញាតិនៃការផ្ទេរកីឡាករ។
រយៈពេលជាងមួយឆ្នាំដែលក្រុម Barcelona ត្រូវទទួលការពិន័យហាមប្រាម ពីបទល្មើសរបស់ក្រុមបានចុះហត្ថលេខាលើការអនុញ្ញាតឲ្យកីឡាករអន្ដរជាតិក្រោម អាយុ ១៨ ឆ្នាំចូលរួមប្រកួត។ ហើយបញ្ហាថ្មីកន្លងមកនេះបានត្រូវគេ ក្រោយពេលក្រុមបានចុះហត្ថលេខាទទួលយក កីឡាករ Luis Suarez។ ប៉ុន្ដែក្រុមមិននៅស្ងាមនឹងគំនៀបនេះឡើយ ខ្លួននឹងពាំនាំបញ្ហានេះឲ្យ ក្រុមចៅក្រមអាជ្ញា កណ្ដាលជួយដើម្បីដោះស្រាយ។ ដោយឡែកបញ្ញាតិនៃការហាមប្រាមនេះ និងមកប្រឈមមុខជាមួយក្រុម Barcelona ចាប់ផ្ដើមពីដើមឆ្នាំក្រោយតទៅ ហើយប្រសិនជាអាច កុ្រមអាចមានសិទ្ធិចុះហត្ថលេខា ប្ដូកីឡាករមុនថ្ងៃទី ៣១ សីហា មុនការអនុម័តបញ្ញាតិនេះធ្វើឡើងជាផ្លូវការ។ សម្រាប់ព្រឹត្ដិការណ៍ដែលនឹកស្មានមិនដល់ ចំពោះក្រុម Barcelona ពិតជាទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យមានការប្រែប្រួលទស្សនៈមួយចំនួនដល់ការប្រកួតរបស់ក្រុមជាបន្ដរបន្ទាប់។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី