CamNews

សុខភាព 

មិនគួរឱ្យជឿវិធីធម្មជាតិទាំងនេះ ជួយឱ្យដើមទ្រូងមិត្ដនារីស្រស់ស្អាត!!

សុខភាព ៖ អស់ជាច្រើនទសវត្សន៍មកហើយបុរស និងស្រី្ដត្រូវបានជាប់ជំពាក់ចិត្ដជាមួយសម្រស់ដើមទ្រូង ហើយការរក្សាផ្នែកនេះឱ្យស្ថិតនៅក្នុងលក្ខណៈដ៏ប្រសើរមួយ បានក្លាយជាការយកចិត្ដទុកដាក់ដ៏ចំបង នៃស្រ្ដីដែលប្រាថ្នានឹងរក្សាសម្រស់លោមពណ៌ឱ្យទាក់ទាញ និងនៅតែក្មេងស្រស់ស្អាត។ ស្របពេលការសិក្សាស្រាវជ្រាវបានបន្ថែមចំណេះដឹងយ៉ាងទូលំទូលាយអំពីការរក្សាសុដន់ និងវិធីសាស្រ្ដ ដើម្បីធានាឱ្យបានថាសុដន់ពួកគេនៅតែមានសុខភាពល្អ និងស្រស់ស្អាតនោះ ស្រ្ដីភាគច្រើនបានយកចិត្ដទុកដាក់យ៉ាងខ្ជាប់ខ្ជួនទាំងនៅក្មេងវ័យ ដើម្បីរក្សាសុដន់របស់ខ្លួនឱ្យស្រស់ស្អាតគួរជាទីគាប់ចិត្ដ។ វិទ្យាសាស្រ្ដបានបង្ហាញថា គន្លឹះទាំង ៥ ខាងក្រោមពិតជាធ្វើឱ្យមានការផ្លាស់ប្ដូរចំពោះសមត្ថភាពសុដន់ ក្នុងការក្សាឱ្យវាតឹងណែន និងមានទំហំធំស្រស់ស្អាត មិនថាឥទ្ធិពលនៃវ័យ ឬការហត់នឿយដោយសារការងារនោះទេ។

១.  ប្រយ័ត្នប្រយែងចំពោះរបបអាហាររបស់អ្នក៖  ដើម្បីការពារការកើនឡើងអ័កម៉ូនអ៊ីដ្រូហ្សែនក្នុងរាងកាយ អ្នកគួរកំណត់បរិមាណ នៃការទទួលទានគ្រឿងស្រវឹង និងគួរបង្កើនការទទួលទានជាតិសរសៃ Fiber ឱ្យបានច្រើនដើម្បីជំនួយដល់ចលនាបញ្ជូនអាហារតាមរយៈបំពង់រំលាយអាហារ។ ការពិសាអាហារសម្បូរជាតិប្រូតេអ៊ីន ជារឿងចាំបាច់ខ្លាំងណាស់ ដោយសារប្រូតេអ៊ីននេះគឺជាប្លុកបង្កើតសាច់ដុំ និងខូលេចិន(Collagen)  ដែលជារចនាសម្ព័ន្ធទ្រទ្រង់សុខភាពសុដន់។ ខ្លាញ់រកឃើញនៅក្នុងត្រី និងប្រេងអូលាវអាចប្រើជំនួសខ្លាញ់ជ្រូកបាន ហើយអ្នកគួរពិសាបន្លែ និងផ្លែឈើឱ្យបានច្រើនជារៀងរាល់ថ្ងៃ។ ជីវជាតិបង្រ្គប់បន្ថែម ដែលរួមទាំងវីតាមីនC និងវីតាមីនE សារធាតុ Selenium និងបេតាការ៉ូទីនក៏ជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្មផងដែរ។

២. ពាក់អាវទ្រនាប់ដែលទប់សុដន់បានល្អ៖ សូមពាក់ពាក់អាវទ្រនាប់ ដែលទប់សុដន់បានល្អជារៀងរាល់ថ្ងៃ ជាពិសេសពេលហាត់ប្រាណ អំឡុងពេលបំបៅដោះកូន ឬអំឡុងឆ្នាំ នៃការអស់រដូវ។ សុដន់យារធ្លាក់បង្កដោយការធ្វើការងារធ្ងន់ជារឿយៗ គឺបណ្ដាលមកពីការពាក់អាវទ្រនាប់ ដែលមិនទប់លំនឹងសុដន់បានល្អ។ ការយារធ្លាក់នេះបង្កឱ្យមានស្នាមសង្វារ និង​ប្រែជាយឺតដូចកៅស៊ូ និងជួនកាលបាត់បង់សមត្ថភាពក្នុងការឱ្យត្រឡប់មករកសភាពដើមវិញទៀតផង។

៣.  រក្សាទម្ងន់រាងកាយឱ្យល្អចំពោះសុខភាព៖ ការធាត់លើសគីឡូ ធ្វើឱ្យស្បែកសុដន់យឺត មានលក្ខណៈស្រដៀងគ្នាទៅនឹងការផ្លុំប៉េតប៉ោងឱ្យប៉ោងដូច្នោះដែរ។ របបអាហារ ដែលបង្កឱ្យទម្ងន់រាងកាយឡើងចុះពេញមួយឆ្នាំ អាចបណ្ដាលឱ្យសុដន់ ទ្រោមចុះដូចប៉េតប៉ោងធូរខ្យល់ក្រោយមួយរយៈពេលដូច្នោះដែ។

៤. បង្កើតកម្មវិធីហាត់ប្រាណដ៏ប្រសើរមួយ៖  សូមបង្កើតកម្មវិធីហាត់ប្រាណដ៏ល្អមួយ ដែលចូលរួមរក្សាទម្ងន់ ដើម្បីពង្រឹងសាច់ដុំ ដែលស្ថិតនៅត្រង់ជាលិកាសុដន់។  កម្មវិធីនេះអាចរួមទាំងការហាត់ប្រាណពង្រឹងកម្លាំងសាច់ដុំ ដែលអាចអនុវត្ដបានគ្រប់ទីកន្លែង ឬការអាវ៉ុង និងការប្រើឧបករណ៍ទាញជាដើម។ ទោះបីការហាត់ប្រាណនេះមិនធ្វើឱ្យសុដន់រីកធំទាំងស្រង់ក៏ដោយ ក៏វានឹងពន្យារការយារធ្លាក់សុដន់ផងដែរ។



៥. ធ្វើការម៉ាស្សាសុដន់៖  សូមម៉ាស្សាសុដន់ដោយក្រែមបន្ថែមសំណើម ដែលមានគុណភាពខ្ពស់ឱ្យបានរាល់យប់ ដើម្បីរក្សាឱ្យស្បែកសុដន់ទន់រលោង។ វិធីនេះនឹងការពារភាពជ្រីវជ្រួញ ពីការវិវឌ្ឍដោយសារស្បែកស្ងួត និងរក្សាឱ្យសុដន់មានអារម្មណ៍ថាក្មេងខ្ចី។ ពិតមែនហើយ សុដន់ស្រស់ស្អាត វាមិនមែនតែជាលទ្ធផល នៃការថែរក្សាដោយយកចិត្ដទុកដាក់ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាស្រ័យទៅនឹងសុខភាពល្អផងដែរ។ ដើម្បីឱ្យប្រាកដថា សុដន់របស់អ្នកស្រស់ស្អាតទាំងខាងក្នុង និងខាងក្រៅ វាជារឿងសំខាន់ ក្នុងការទៅឆ្លុះមើលសុដន់ជាទៀងទាត់ និងត្រូវធ្វើតេស្ដសុដន់ដោយខ្លួនឯងរាល់ខែផងដែរ។ ប្រសិនបើមានអ្វីមិនប្រក្រតី សូមទៅជួបវេជ្ជបណ្ឌិតជំនាញជាបន្ទាន់៕



ប្រែសម្រួល ៖ សារ៉ាត

 

ប្រភព ៖ tryayurveda.com


Tags: Health news