CamNews

ភាពយន្ត 

តារាល្បីៗទទួល​ពាន​រង្វាន់ «Hong Kong Film Awards» លើក​ទី​៣៤

ចិន៖ តារាសម្តែងប្រុស ដ៏ល្បីល្បាញមួយរូប លោក Lau Ching Wan ទទួលបានពានរង្វាន់ តារាសម្តែងដ៏ល្អបំផុត ។ រីឯនាង Zhao Wei ក៏បានទទួលពានរង្វាន់ តារាសម្ដែងល្អបំផុត ក្នុងព្រឹត្តិការណ៍ពានរង្វាន់ «Hong Kong Film Awards» លើកទី៣៤ នៅទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៥ ។ នេះបើតាមចេញ ផ្សាយពីស៊ិនហួ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៥ ។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីតារាល្បីៗ និងផលិតករល្បីៗរួមមាន អ្នកស្រី Ann Hui On Wah ទទួលបាន ពានរង្វាន់ផលិតករ ឆ្នើមបំផុត, លោក Lau Ching Wan ទទួលបានពានរង្វាន់ តារាសម្តែងដ៏ល្អបំផុត,នាង Zhao Wei ក៏បានទទួលពានរង្វាន់ តារាសម្ដែងល្អបំផុត ។ ចំណែកតារាសម្តែង និងតារាចម្រៀងនាង Ivana Wong ទទួល បានពានរង្វាន់ ២ គឺអ្នកគាំទ្រច្រើនបំផុត និងពានរង្វាន់តារាសម្តែងល្អបំផុត ព្រមទាំងតារាសម្តែង ជាច្រើនរូបទៀត ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong