មិនគួរអោយជឿ ៖ ប្រិយមិត្ត មិត្តអ្នកអាន ប្រាកជជាជ្រាបច្បាស់រួចមកហើយកាលពីថ្ងៃទី១១
កន្លងទៅនេះ ទាក់ទិនទៅនឹងអត្ថបទផ្សាយ សាកសពជ្រូកដល់ទៅ ៩០០ ក្បាលអណ្តែតពាស
ពេញទន្លេ។ ដោយឡែក នាពេលនេះ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស
បានអោយដឹងថា ក្នុងរយៈពេលត្រឹមតែពីរថ្ងៃចុងក្រោយនេះ សាកសពសត្វជ្រូក ដែលបាន
អណ្តែតពាសពេញទន្លេ Huangpu ប្រទេសចិន បានកើនឡើងដល់ទៅជិត៦០០០ ពាន់ក្បាល
ដែលករណីនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលទូទាំងផ្ទៃប្រទេស ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ
អ៊ិនធើណេត។
លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា ករណីខាងលើនេះ បានកើតមានឡើងកាលពីរាត្រីថ្ងៃសុក្រកន្លងទៅ ស្របពេល
ដែលមកទល់នឹងវេលាល្ងាច ថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅ អាជ្ញាធរចិន បានស្រង់ចេញនូវ
សាកសពជ្រូកដល់ទៅ ២,៨១៣ ក្បាល ។ ដោយឡែក អ្វីដែលនឹកស្មានមិនដល់នោះគឺថា
គ្រាន់តែអំឡុងពេល ២ ថ្ងៃចុងក្រោយនេះ សាកសពជ្រូកទាំងនោះ បានកើនឡើងជិតដល់
៦០០០ ក្បាល ដែលវាជារឿងមួយពិបាកនឹងជឿ។
គួររំឭកផងដែរថា បើយោងតាមសម្តីមន្រ្តីជំនាញ បានអះអាងជាជំហានដំបូង អោយដឹងថា
សាកសពជ្រូកទាំងនេះ ទំនងមកពីការចាក់ចោលចូលទន្លេពីសំណាក់ប្រជាកសិករ បន្ទាប់ពី
ពួកវាមានជម្ងឺឆ្លង រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត។ តែទោះជាយ៉ាងណាក៏ដោយ ក៏យុទ្ធនា
ការតាមដានស៊ើបអង្កេតនៅតែបន្តមាន ដើម្បីរកពីមូលហេតុពិតនៃការស្លាប់បង់ជីវិតរបស់
សត្វជ្រូក ដែលមានចំនួនដ៏ច្រើនបែបនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន