CamNews

កីឡាអន្តរជាតិ 

Man Utd ឆ្មក់ទិញបានខ្សែប្រយុទ្ធម្នាក់ទៀតហើយពីក្លឹប Monaco មុនពេ​លទីផ្សារបិទទ្វារ

ព័ត៌មានកីឡា៖ ក្លឹប Manchester United កាលពីម្សិលមិញបានសម្រេចទីផ្សារកីឡាករ​ខ្សែប្រយុទ្ធម្នាក់ទៀត ហើយ មកពីក្លឹប Monaco ឈ្មោះថា Anthony Martial ក្នុងតម្លៃខ្លួន ៣៦ លានផោន មុនពេលទីផ្សារត្រូវបិទទ្វារ ជាស្ថាពរ។ 

ខ្សែប្រយុទ្ធវ័យក្មេង របស់ក្លឹប Monaco ឈ្មោះថា Anthony Martial បានត្រូវ​ Man United យល់ព្រមចុះហត្ថលេខាផ្ទេរយកក្នុងតម្លៃខ្លួន ៣៦ លានផោន និងផ្ដល់ឲ្យកិច្ចកុងត្រារយៈពេល ៤ឆ្នាំ ដែលមានជម្រើសដល់ឆ្នាំទី ៥​បន្ទាប់ពីផុតកិច្ចកុងត្រា។ Anthony Martial គឺជាមុខសញ្ញាកីឡាករខ្សែប្រយុទ្ធទី២ហើយ ដែល Man United ហ៊ានទិញបាន ក្នុងតម្លៃដែលថ្លៃ បន្ទាប់ពីកីឡាករ Angel Di Maria កាលពីឆ្នាំ ២០១៤ ដែលមានតម្លៃដល់ទៅ ៥៩.៧ លានផោន ជាតម្លៃបំបែកកំណត់ត្រាប្រចាំនៅអង់គ្លេស។ 

Anthony Martial ធ្លាប់មានប្រវត្ដិត្រូវ Monaco ផ្ទេរចេញពីក្លឹប Lyon អស់រយៈពេល ២ឆ្នាំមកហើយ ក្នុងតម្លៃខ្លួន តែ ៤.៤លានផោនប៉ុណ្ណោះ ។ ហើយសមត្ថភាពរបស់ខ្សែប្រយុទ្ធស្បែកខ្មៅជនជាតិ បារាំងមួយនេះ ធ្លាប់ចូល​លេងជាមួយ ក្លឹប Monaco បានចំនួន ៤៩ ប្រកួត ហើយអាចរកគ្រាប់បាល់បាន ១១គ្រាប់ផងដែរ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Man Uited Anthony Martial