CamNews

ប្លែកៗ 

អោយជ្រូកលោតពីកំពស់បីម៉ែត្រ ជាការហាត់ប្រាណ

អ្នកចិញ្ចឹមជ្រូកជនជាតិចិន រកឃើញវិធីថ្មីបំផុតក្នុងការចិញ្ចឹមជ្រូកអោយមានសាច់ហាប់ និង
លក់បានតម្លៃថ្លៃ នោះគឺជាបង្កើតកម្មវិធីហាត់ប្រាណអោយជ្រូក។

លោក Huang Demin ដែលជាអ្នកចិញ្ចឹមជ្រូកម្នាក់នៅក្នុងភូមិ Guanshan មានកសិដ្ឋានចិញ្ចឹម
ជ្រូកមួយធំ ដែលបានរកឃើញវិធីពិសេសមួយ ជួយអោយសុខភាពជ្រូកបានមាំមួន។ អ្នកចិញ្ចឹម
ជ្រូករូបនេះ ថ្លែងថា នៅពេលទំនេរខ្លាំងពេក និងមិនបានធ្វើសកម្មភាពអ្វីសោះ សាច់របស់ជ្រូក
ក៏មិនឆ្ងាញ់នោះដែរ ដូច្នេះ លោកក៏បានបង្កើតកម្មវិធីមួយសម្រាប់ជ្រូករបស់គាត់ នោះគឺការណែ
នាំអោយជ្រូកហាត់ប្រាណ។

អ្នកចិញ្ចឹមជ្រូកច្នៃប្រឌិតនេះ បានអោយដឹងថា ខ្លួនបានធ្វើកន្លែងមួយដែលមានកំពស់បីម៉ែត្រ
សម្រាប់អោយជ្រូកលោតចុះមកលើផ្ទៃទឹក។ ជ្រូកមួយចំនួនមានការភ័យខ្លាច ប៉ុន្ដែនៅពេលពួក
វាបានធ្វើសកម្មភាពបែបនេះយូរៗទៅ ក៏ក្លាយទៅជាទម្លាប់ ហើយពួកវាបានចាត់ទុកការលោត
នេះ ជាការហាត់ប្រាណទៅវិញ៕

 

ដោយ ៖ សីហា
ប្រភព​ ៖ k14

 


Tags: Pig exercise