យល់ដឹង៖ ការហាត់ប្រាណនៅតែជាកត្តាសំខាន់សម្រាប់មនុស្សគ្រប់រូប។ នេះជាចំណុចបី
យ៉ាងងាយៗដែលអ្នករាល់គ្នាអាចធ្វើបាន ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីអ្នកក្រោកពី
ដំណេកនៅពេលព្រឹកព្រលឹម។
បីចំនុចរួមមាន៖
១. ធ្វើលំហាត់ប្រាណជាមួយជើងរបស់អ្នក
លោក Weiner ជាសាស្ត្រាចារ្យ ផ្នែកចិត្តសាស្រ្ត និងកាយវិទ្យា នៃសហរដ្ឋអាមេរិកបានអោយ
ដឹងថា ការពត់ពែនជើងចុះឡើងរយះពេល ១៥ នាទីពិតជាមានសារសំខាន់ណាស់ ព្រោះវា
អាចអោយឈាមយើងរត់បានស្រួល។ គាត់បានបន្ដថា ពេលយើងគេងក្នុងរយះពេលមួយ
យប់ គឺធ្វើអោយឈាមនិងសរសៃយើងស្ពឹក កាលណាយើងមិនបានបត់ជើងចុះឡើងទេ
នោះវានឹង បណ្ដាលអោយមានជម្ងឺខូចសរសៃ ឬងាយនឹងលើលឈាមបានទៀតផង។
២. ឈរដោយប្រើចុងជើង
ការឈរដោយចុងម្រាមជើងរបស់អ្នកគឺមានសារសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជួយ
អោយកំលាំងសាច់ដុំជើងអ្នករឹងមុំាប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយអោយអ្នកមានកំ
លាំងត្រង់ដងចង្កេះ និងស្មារទៀតផង។ លោក Weiner បានបញ្ចាក់ដែរថា ការឈរដោយ
ចុងជើងក៏អោយយើងដកដង្ហើមបានយ៉ាងស្រួលដែរ ដែលនេះដែលជាកត្តាជំរុញអោយ
ចង្វាក់បេះដូងដើរបានយ៉ាងល្អ។