យល់ដឹង៖ បញ្ហាឡើងទំងន់ជាប្រការមួយដែលមនុស្សទូទៅ មានការភ័យខ្លាច និងមិនចង់
អោយវាកើតឡើងនោះទេ។ ការឡើងទំងន់គឺធ្វើអោយមនុស្ស មានភាពលំបាកនៅ ក្នុងខ្លួន
ពិបាកធ្វើចលនា និងជាពិសេសឆាប់រងនូវការកើតជម្ងឺផ្សេងៗ។
តាមការសិក្សារបស់ សាកលវិទ្យាល័យ Tel Aviv University នៃប្រទេសអ៊ីស្រាអ៊ែល (Israel)
បានអោយដឹងថា ៥ ចំណុចខាងក្រោមនេះ អាចធ្វើអោយមនុស្សរក្សាទំងន់របស់ខ្លួនបាន
យ៉ាងមានប្រសិទ្ទិភាព។
១. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណមានសារសំខាន់ណាស់ចំពោះសុខភាពយើង ដូច្នេះយើងម្នាក់ៗគួរ
តែឆ្លៀតពេលយ៉ាងណា ហាត់ប្រាណអោយបាន ១៥ នាទីក្នុងថ្ងៃដែរ។ ការហាត់ប្រាណមិន
ត្រឹមតែធ្វើអោយយើង មានសុខភាពរឹងមុំា ឈ្នះអស់ជម្ងឺផងទាំងពួងទេ តែវាថែមទាំងធ្វើ
អោយយើងអាចរក្សាទំងន់បានយ៉ាងល្អផងដែរ។ ការស្រាវជ្រាវមួយនៃ សាកលវិទ្យាល័យ
Tel Aviv បានអោយដឹងថា ការដើរចុះឡើង ១៥ នាទីពេលម៉ោងយើងសម្រាក វាប្រសើរជាង
អង្គុយមើលទូរសទ្សន៍ ១ម៉ោងទៅទៀត។
២. កុំញាំអាហារដែលផ្អាប់ទុកយូរ (ម៉ាស៊ីនក្លាសេក៏ដោយ)
អ្នកមិនត្រូវញាំអាហារ ដែលផ្អូមជូរញឹកញាប់ពេកទេ ដូចជា ជ្រក់ ឬផ្អក ជាដើម។ ប្រការ
មួយទៀត៖ អាហារដែលក្លាសេក៏មិនគួរបរិភោកញឹកញាប់ពេកដែរ ពោគឺអ្នកត្រូវទិញហើយ
ចំអិនស្រស់ៗ ភ្លាមៗតែម្ដង។
៣. ទិញឥវ៉ាន់នៅផ្សារទំនើប
ផ្សារទំនើបជាកន្លែងមួយដ៏ល្អបំផុតសម្រាប់លោកអ្នកពេលបច្ចុប្បន្ន ព្រោះផ្សារទំនើបជា
កន្លែងដែលមានលក់គ្រឿងបរិភោគជាច្រើនមុខ ជាពិសេសជារបស់របរគឺមានគុណភាណ
ខ្ពស់តាមស្ដង់ដារទៀតផង។ អ្នកក៏អាចទិញនូវ បន្លែ ផ្លែឈើស្រស់ និងសាច់ដែលមានជាតិ
ប្រូតេអ៊ីនខ្ពស់ ក្នុងការទ្រទ្រង់សុខភាពលោកអ្នកផងដែរ។
៤. សម្រាកអោយបានគ្រប់គ្រាន់
តាមការស្រាវជ្រាវមួយនៃសាកលវិទ្យាល័យ Chicago សរដ្ឋអាមេរិក បានអោយដឹងថា
មនុស្សដែលគេងមិនបានគ្រប់ម៉ោងតែ ៣ ម៉ោងនឹងត្រូវបាត់បង់ថាមពល ៨៤០ គីឡូស៊ូល
(Kilojoules) នេះជាផលប៉ះដល់សុខភាពយ៉ាងខ្លាំងក្លា ដែលមនុស្សគ្រប់រូបត្រូវតែជៀសវាង
ហើយទទួលយកការគេងអោយបាន គ្រប់គ្រាន់ ទៀងទាត់ និងត្រឹមត្រូវបំផុត។
៥. ជួបលោកវេជ្ជបណ្ឌិតអោយបានទៀតទាត់
បញ្ហាចុងក្រោយនេះ គឺមនុស្សភាគច្រើនតែងតែមានការធ្វេសប្រហែស ពីព្រោះតែអ្នក
ខ្លះបានគិតថា ការជួបលោកគ្រូពេទ្យ ធ្វើអោយគេអស់លុយ ខាតពេលវេលា និងម្យ៉ាងទៀត
អ្នកខ្លះក៏ខ្លាចថ្នាំពេទ្យ ឬម្ជុលជាដើម។ ការទៅពិគ្រោះជម្ងឺជាមួយលោកគ្រូពេទ្យ អោយតាម
ការកំណត់ និងទៀងទាត់ (ពោលគឺយ៉ាងហោចណាស់អោយបាន ៣ ខៃម្ដង) ពិតជាមានប្រ
ប្រសិទ្ទិភាពណាស់ ព្រោះលោកគ្រូពេទ្យអាចដឹងពីអាការនៃជម្ងឺរបស់យើង និងជាពេសេស
គឺរបបអាហារយើងផងដែរ៕
ដោយ៖ សារិន
ប្រភព៖yahoo