CamNews

ប្លែកៗ 

វះកាត់កែក្បាលជ្រូក ឱ្យមានមុខមាត់ដូច Paris Hilton​?

ក្នុងរយៈពេលកន្លងមកនេះ នៅលើប្រព័ន្ធអ៊ីនធើរណែត គេឃើញមានរូបភាពមួយដ៏គួរឱ្យភ្ញាក់​
ផ្អើល ស្ដីពីការវះកាត់ កែប្រែផ្ទៃមុខ។ ក្បាលជ្រូកមួយ ត្រូវបានគេវះកាត់ កែឱ្យដូចទៅនឹងក្បាល
​មនុស្ស ដល់ទៅ ១០០%។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺ បន្ទាប់ពីត្រូវបានវះកាត់ កែមុខមាត់រូច ក្បាលជ្រូក មិន​ត្រឹម
តែដូចក្បាលមនុស្សស្រីនោះទេ  តែវាថែមទាំង មានលក្ខណៈស្រស់ស្អាត   និងមានមុខមាត់
ស្រដៀង កំពូលតារាចម្រៀង Paris Hilton​  ទៀតផង។



បន្ទាប់ពីត្រូវបានបង្ហោះលើអ៊ីនធើរណែត រូបមួយសន្លឹកនេះ បានក្លាយជាប្រធានបទក្ដៅ​សម្រាប់
ការជជែកនៅក្នុងបណ្ដាញសង្គមនានា។ អ្នកខ្លះថែ្លងថា វាមិនអាចកើតមានឡើងនោះឡើយ​ ​វា
គ្រាន់តែជា លទ្ធផលនៃ  photoshop ។ ប៉ុន្ដែក៏មានមនុស្សមួយចំនួនយល់ថា នេះគឺជាការ​ពិត​
មិនមានអ្វីដែលថា មិនអាចធ្វើបាននោះទេ នៅពេលគេប្រើប្រាស់វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាកែ
សម្ផស្ស។ ​

ទោះជាយ៉ាងនេះក្ដី រូបភាពដែលត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី "Hurt you bad" ​នេះ​គឺ​
គ្រាន់តែជាការតាក់តែងតែប៉ុណ្ណោះ។

ដោយ ៖ សីហា
ប្រភព ៖ k14


Tags: Pig surgery Paris Hilton