CamNews

តារា 

ពេជ្រ សុវណ្ណសក្កដា ត្រូវគេ​ទម្លាយថា ផ្តាច់ខ្លួន​ពី​សិល្បៈ ព្រោះ​មាន​អ្នក​ជួយ​ឧបត្ថម្ភ

ភ្នំពេញៈ តារាសម្តែងសាច់សរម៉ដ្ឋរលោង ធ្លាប់មានឈ្មោះបោះសំឡេង តាមរយៈការសម្តែង ឈុតកាយវិការក្នុងបទ «ចោលបងទៅស្នេហ៍អ្នកណា» របស់លោក ឆន សុវណ្ណរាជ កញ្ញា ពេជ្រ សុវណ្ណសក្កដា បានសម្រចផ្តាច់ខ្លួន ពីសិល្បៈទៅទាំងស្រុងហើយ ក្រោយពីលេចឮព័ត៌មានថា នាងមានអ្នកមានទ្រព្យស្តុកម្នាក់ ចំាជួយទំនុកបម្រុង លើការរស់នៅរបស់នាង គ្រប់បែបយ៉ាង ។

អស់រយៈពេលជាង៣ឆ្នាំហើយ ដែលតារាសម្តែងស្រីវ័យក្មេង ពេជ្រ សុវណ្ណសក្កដា បានដកឃ្លាចេញ ពីពិភពសិល្បៈ ទៅសម្ងំ រស់នៅយ៉ាងមានក្តីសុខ ដោយនាងធ្លាប់បានអះអាងថា ការបាត់មុខនាងចេញពីសង្វៀនសិល្បៈ គឺនាង ទៅសម្ងំជួយមើលចំការកៅស៊ូ របស់ម្តាយ នៅឯខេត្តកំពង់ចាម ។ ម្យ៉ាងទៀតក្រុមគ្រួសារ របស់នាង មានការរារាំងមិនចង់ឲ្យនាង នៅបន្តអាជីពសិល្បៈ ហេតុនេះ នាងក៏ផ្តាច់ខ្លួនតែម្តង ។

បើទោះបីជា តារាសម្តែងរូបស្អាត ធ្មេញជំពើស កញ្ញា ពេជ្រ សុវណ្ណសក្កដា បានផ្តាច់ខ្លួនពីសិល្បៈ អស់ពេលច្រើនឆ្នាំហើយក៏ដោយ តែនាងនៅតែទទួលបានការគាំទ្រ និងការតាមដានជីវិតឯកជន មិនឈប់មិនឈរទេ ។ ជាក់ស្តែងដូចកាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយ បានលេចឮតៗគ្នាថា មូលហេតុដែលនាងឈប់ពីសិល្បៈ ដោយសារតែនាងមានអ្នកមានទ្រព្យ ចាំជួបទំនុកបម្រុង ជីវិតរស់នៅ ឲ្យនាងរស់នៅលើគំនរមាសប្រាក់ ដោយមិនចាំបាច់មកសន្សំប្រាក់កាស ពីសិល្បៈ ហាលខ្យល់ ហាលភ្លៀងនោះទេ ។

ទាក់ទងទៅនឹងព័ត៌មាន ដែលលេចឮថា តារាស្រី កញ្ញា ពេជ្រ សុវណ្ណសក្កដា មានអ្នកចាំជួយឧបត្ថម្ភ ពីក្រោយខ្នងនោះ គឺជាគូស្នេហ៍របស់នាង ឬយ៉ាងណានោះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅតារាស្រីរូបនេះបានទេ នៅព្រឹកថ្ងៃទី៦ ខែសីហានេះ ដោយសារទូរស័ព្ទដែលនាង ធ្លាប់ប្រើមិន អាចទាក់ទងបាន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh