ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារបរទេស newsinfo ដែលបានចេញ
ផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១២ ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មនុស្ស
២៥ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះរួមមានស្ត្រី និងកុមារផងដែរ ស្របពេលដែលមនុស្ស
៣០ នាក់ ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ក្នុងអំឡុងនៃពិធីអាពាហ៍ពិ
ពាហ៍មួយ ដែលបានប្រារព្ធធ្វើឡើងនៅក្នុង ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ។
លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាលោក
Colonel Mohammed AlOjaimi ថាហេតុការណ៍គ្រោះអគ្គីភ័យបានកើតមានឡើងកាលពីថ្ងៃអង្គារ
ទី៣០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ដែលបណ្តាលមកពីចរន្តអគ្គីសនី។ លោកបានបន្តថា
ការស៊ើបអង្កេតនឹងចាប់ផ្តើមធ្វើឡើង ដោយឡែកជនរងគ្រោះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ
ដែលនៅក្បែរកន្លែងកើតហេតុ៕
ដោយ ៖ ពិសី
ប្រភព ៖ newsinfo