ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែ
បានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា មានឧបទ្ទេវហេតុរត់ជាន់គ្នា សម្លាប់
មនុស្សដល់ទៅ ៦១ នាក់ ក្នុងអំឡុងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ ២០១៣ នៅឯប្រទេស Ivory
Coast ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលបានបណ្តាលអោយមានឧបទ្ទេវហេតុជាន់គ្នាស្លាប់នេះ
បានកើតឡើង ក៏ដោយសារតែមនុស្សរាប់ពាន់នាក់បានប្រជ្រៀតគ្នាចូលទៅក្នុងពហុកីឡាដ្ឋា
នមួយ ដើម្បីមើលទិដ្ឋភាពបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី តែអ្វីដែលនឹកស្មានមិនដល់នោះគឺ
ថាឧបទ្ទេវហេតុមួយនេះក៏បានកើតឡើងនៅក្នុងរាត្រីនោះ វេលាម៉ោង ២ ទាបភ្លឺ ( ម៉ោងក្នុង
ស្រុកប្រទេស IvoryCoast ) ដែលបានបណ្តាលអោយមនុស្ស ៦១ នាក់បានស្លាប់បាត់បង់ជីវិ
ត ស្របពេលដែល ៥០ នាក់ផ្សេងទៀត បានរងរបួស និងកំពង់សម្រាកព្យាបាលនៅក្នុងមន្ទី
រពេទ្យនៅឡើយ។
គួររំឭកផងដែរថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងសោកនាដកម្មឆ្លងឆ្នាំ
មួយនេះ ក៏មានក្មេងៗផងដែរ ក្នុងនោះចន្លោះអាយុពី ៨ ឆ្នាំ ទៅ ១៥ ឆ្នាំ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ