ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ ប្រចាំរដូវកាលពានរង្វាន់ទី្វបអាព្រិក ក្នុងវគ្គជម្រុះពាក់កណ្ដាលព្រ័ត្រ ដោយជួបគ្នារវាងក្រុមជម្រើសជាតិ Ghana ប៉ះជាមួយ ក្រុមម្ចាស់ផ្ទះ Equatorial Guinea ត្រូវបានគេហ៊ានអះអាងថា គឺជា ព្រឹត្ដិការណ៍សង្រ្គាម ក្រោយពីការប្រកួតត្រូវបានផ្អាកអស់រយៈ ពេល ៣០នាទី ព្រោះតែមានការធ្វើឲ្យការចលាចលដោយ មនុស្សមួយក្រុម។
ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈដែលក្រុមទាំងពីរ កំពុងតែស្វិតស្វាញប្រកួត ប៉ុន្ដែបែជាត្រូវទទួលការវាយប្រហាដោយ សំបកដប ព្រមទាំងរបស់របរផ្សេងៗទៀតដែលត្រូវបានគេមើលឃើញ ចេញពីក្រុមអ្នកគាំទ្រ ប្រទេស Ghana បណ្ដាឲ្យមានការធ្វើអន្ដរាគមន៍ ពីក្រុម ប៉ូលីសកុប្បកម្ម ប្រើប្រាស់ ហ្គាសផ្សែងទឹកភ្នែក ព្រមទាំង ឧទ្ធម្ភាគចក្រ ដើម្បីបញ្ឈប់សកម្មភាពនោះ។
គណៈគ្រប់គ្រង សមាគមកីឡាករបាល់ទាត់ ប្រទេស Ghana (GFA) បាននិយាយទាំងអួលដើមករ ដោយអះអាងថា វានៅពេលនេះដូចជាតំបន់សង្គ្រាម មួយដូច្នោះដែរ ខណៈដែលមានការ បំផ្លិចបំផ្លាញ និង ការ ការពារ ។
ក្រោយពីសកម្មភាព បានកើតឡើងអស់រយៈពេល ៣០ នាទី ស្ថានភាពក៏មានការស្ងប់ស្ងាត់ ហើយ ក្រុមទាំង ២ ក៏បាន បន្ដការប្រកួត ឡើងវិញរហូតចប់ការប្រកួត ក្រុមជម្រើសជាតិ Ghana ផ្ដួលក្រុមម្ចាស់ផ្ទះ ៣ ទល់នឹង ០ ហើយនឹងត្រៀមខ្លួនចូលប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ។
គួសបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ដ៏អាក្រក់ដែលបានកើតឡើងនេះ ត្រូវបានអ្នកសារព័ត៌មាន របស់ ប៊ីប៊ីស៊ី អះអាងថា ក្រុមអ្នកគាំទ្រប្រទេស Guinea មិនពេញចិត្ដនិងការសម្រេចរបស់ អារជ្ញាកណ្ដាល ជាច្រើកំហុសកន្លងមក ដែលពួកគេយល់ ថាខុស ហើយក៏សម្រេចចិត្ដ ប្រើអំពើហិង្សាយ៉ាងដូច្នោះទៅ ធ្វើឲ្យក្រុមកីឡាករ Ghana រត់ជែកជើងគ្នា ផ្អាកការប្រកួត ។
ជនបង្កបញ្ហាម្នាក់ត្រូវក្រុមសមាគមន៍កីឡារបាល់ទាត់ជាតិ ចាប់ចេញពីទីលាននៃការប្រកូត
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី