CamNews

តារា 

បវរកញ្ញាម្នាក់ឈ្មោះនាង Ghana មានគម្រោងចង់សារភាពស្នេហ៍ទៅ Lee Min Ho ខណៈលោកទើបបែកពីមិត្តស្រី

កំសាន្ត ៖ កាលពីខែមុន Miss Universe 2017 ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Las Vegas និងមានវត្តមានបវរកញ្ញាជាច្រើនប្រទេសចូលរួមផងដែរ ។ 

នៅក្នុងព្រឹត្តិការណ៍នោះ បរវកញ្ញាតំណាងអោយប្រទេសកូរ៉េ នាង Cho Se Hui បានឱកាសបាននិយាយលេងជាមួយនឹងបវរកញ្ញា Ghana Ruth Quarshie ដែលជាជនជាតិស្បែកខ្មៅ ហើយក៏ជាអ្នកលួចស្រលាញ់កំពូលតារាសម្តែងកូរ៉េគឺ លោក Lee min ho ផងដែរ ។ 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនបានក្រោយពីបានដឹងថា បរវកញ្ញាតំណាងអោយប្រទេសកូរ៉េ នាង Cho បានបង្ហោះរូបថតជាមួយនិងនាង Ghana នៅលើគណនីអុិនស្រ្តក្រាម ដោយភ្ជាប់មកជាមួយនឹងចំនងជើងថា "Ghana បានព្យាយាមសាកសួរខ្ញុំអំពីលេខទូរសព្ទរបស់ Goo Jun Pyo ដែលជាឈ្មោះរបស់ Lee min ho ក្នុងរឿង F4 ។ នាងសួរខ្ញុំជិត ៨០ ដងហើយ ដោយសារតែចង់បានលេខទូរសព្ទ និងអាស័យដ្ឋាន ដោយសារតែរូបនាងបានដឹងថា Bae Suzy ដែលជាមិត្តស្រីរបស់តារាសម្តែងរូបនេះ បានបែកគ្នាកាលពីពេលថ្មីៗនេះ ដូច្នេះហើយល្មមដល់ពេលដែល Lee min ho ត្រូវត្រលប់ទៅសារស្នេហាជាមួយនិង Ghana ម្តង"  ។ 

អ្វីដែលកាន់តែធ្វើឲ្យអ្នកនិយមលេងអឺនធឺណិតទូទាំងពិភពលោក ជាពិសេសគឺជាអ្នកគាំទ្ររបស់ Lee min ho ផ្ទាល់ ភ្ញាក់ផ្អើលនោះគឺ ពាក្យពេជន៍ដែលបានរៀបរ៉ាប់ចេញពីចិត្តរបស់ Ghana មិនមែននិយាយអោយតែរួចពីមាត់នោះទេ ការពិតទៅបវរកញ្ញាសាច់ខ្មៅរូបនេះ ពិតជាមានគម្រោងសារភាពស្នេហ៍ទៅ Lee Min Ho យ៉ាងពិតប្រាកដមែន ៕


នាង Cho Se Hui និងនាង Ghana 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dramafever


Tags: Lee min ho Ghana