ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Chinadaily ដែល
ទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា ទស្សនាវដ្តី Time
របស់អាមេរិកកាលពីថ្ងៃទី ១៩ ធ្នូ បានជ្រើសរើសយកប្រធានាធិបតីសហរដ្ឋអាមេរិកលោកបា
រ៉ាក់អូបាម៉ា ដែលទើបនឹងជាប់ឆ្នោតប្រធានាធិបតីជាថ្មីទៀត កាលពីខែវិច្ឆិកាជា«មនុស្សប្រចាំ
ឆ្នាំ២០១២» ។ លោកអូបាម៉ាធ្លាប់បានទទួលងារនេះម្តងរួចហើយកាលពីឆ្នាំ ២០០៨ ។
ប្រធានាធិបតីអាមេរិក ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិ ភាពឆ្នាំ២០០៩ ដណ្តើមបាន
ងារនេះនាំមុខយុវនារីប៉ាគីស្ថានម្នាក់នាងម៉ាឡាឡា ដែលក្លាយជានិមិត្តរូបរបស់ពិភពលោកនៃ
ការតស៊ូប្រឆាំងលទ្ធិ ជ្រុលនិយមនៃសាសនានិងប្រធានអគ្គនាយកក្រុមហ៊ុនព័ត៌មានវិទ្យា អា
មេរិកAPPLE TIM COOK ។
លោកRICHARD STENGEL និពន្ធនាយកនៃទស្សនាវដ្តីថែមរៀបរាប់ថាជោគជ័យរបស់លោក
អូបាម៉ាកាលពីឆ្នាំ២០០៨ក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកវាជារឿងអស្ចារ្យមួយរួចទៅ
ហើយតែជ័យជម្នះរបស់លោក ក្នុងឆ្នាំ២០១២នេះជាការបញ្ជាក់ពីការផ្លាស់ប្តូរនៃ ប្រជាសាស្ត្រ
លោកធ្វើការកត់សម្គាល់ថា មនុស្ស៤០%ជំនាន់លោកអូបាម៉ាពុំមែនជាជនស្បែកសឡើយ ។
លោករំលឹកឡើងថា លោកអូបាម៉ាក៏ជាប្រធានាធិបតីអាមេរិកដំបូងគេដែលយល់ព្រម ឱ្យមាន
ការរៀបការរបស់ពួកអ្នករួមភេទដូចគ្នា រួចផ្តល់ការអនុញ្ញាតឱ្យធ្វើការនៅអាមេរិកដល់យុវជន
អន្តោ ប្រវេសន៍គ្មានលិខិតស្នាមជាច្រើននាក់ ។ លោកអូបាម៉ាក៏ជាប្រធានាធិបតីគណបក្សប្រ
ជាធិបតេយ្យដំបូងគេដែរ បន្ទាប់ពីលោកហ្វ្រង់គ្លីន រ៉ូសឺវែល(១៩៣៣-១៩៤៥) ដែលឈ្នះឆ្នោត
ប្រធានាធិបតី២អាណត្តិជាប់គ្នាជាមួយសំឡេងលើស ពី៥០%ហើយក៏ជាប្រធានាធិបតីអាមេរិ
កដំបូងគេចាប់តាំងពីឆ្នាំ ១៩៤០មកដែលជាប់ឆ្នោតថ្មីជាមួយអត្រាអ្នកឥតការងារធ្វើ ក្នុងប្រទេ
សមានដល់៧,៥%៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily