CamNews

ជីវិត និងការងារ 

ហេតុអ្វីជនភៀសខ្លួន កូរ៉េខាងជើង នៅតែចង់ត្រឡប់ ទៅស្រុក?

ជនជាតិកូរ៉េខាងជើងមួយចំនួន មិនអាចសម្របខ្លួនទៅនឹងជីវភាពថ្មី នៅកូរ៉េខាងត្បូង និងធ្លាក់
ទៅក្នុងស្ថានភាពគ្មានការងារធ្វើ ដោយសារគ្មានចំណេះ ជំនាញ ធ្វើឱ្យពួកគេចង់វិលត្រឡប់ទៅ
កាន់ស្រុកកំណើត។


ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តែងបើកចំហទ្វារទទួលជនភៀសខ្លួន មកពី កូរ៉េខាង
ជើង។ យោងតាមរបាយការណ៍មួយចំនួន ជនជាតិកូរ៉េខាងជើងប្រហែល ២៥,០០០នាក់ បានរត់
ឆ្លងដែនចូលមកកូរ៉េខាងត្បូង ដោយការរត់ឆ្លងនេះ មិនត្រឹមតែមានការលំបាកប៉ុណ្ណោះទេ ប៉ុន្ដែ
ជួនកាលវាគំរាមដល់អាយុជីវិតទៀតផង។

ប៉ុន្ដែ មានជនភៀសខ្លួនមួយចំនួន ក៏ប្រហែលជាបានធ្វើឱ្យកូរ៉េខាងត្បូងអន់ចិត្ត។ យោងតាមទំព័រ
Korea Times ក្នុងចំណោមជនភៀសខ្លួន ២៥,០០០នាក់ គឺមានប្រមាណជា ៨០០នាក់ បានទៅ
រស់នៅក្នុងប្រទេសចិន និងបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ ហើយអ្នកខ្លះក៏មានគម្រោងនឹងវិល
ត្រឡប់ទៅកូរ៉េខាងជើង ដែលជាស្រុកកំណើតរបស់ពួកគេវិញ។


ហេតុអ្វី ជនភៀសខ្លួនមួយចំនួនដែលបានគេចផុតពីកូរ៉េខាងជើងហើយ បែរជាចង់វិលត្រឡប់ទៅ
ស្រុកវិញ? ចម្លើយអាចរកឃើញនៅក្នុងកិច្ចសម្ភាសមួយ ជាមួយ Choi (ជាស្ដ្រីមួយរូប មានអាយុ
៦៤ឆ្នាំ ធ្លាប់បានរត់ចេញពីកូរ៉េខាងជើង មកកាន់កូរ៉េខាងត្បូង) នៅលើទំព័រសារព័ត៌មានកូរ៉េខាង
ជើង កាលពីពេលថ្មីៗនេះ។ ក្នុងកិច្ចសម្ភាសខ្លី ជាមួយ Korea Times អ្នកស្រី Choi តែងរំឭកថា
អ្នកស្រីត្រូវគេប្រព្រឹត្តមិនល្អ ហើយថា សង្គមកូរ៉េខាងត្បូង គឺ មនុស្សមិនចេះរាប់អានគ្នា។

ប៉ុន្ដែ គេមិនអាចជឿទាំងស្រុងទៅលើរឿងរ៉ាវមួយ នៅលើទំព័រសារព័ត៌មានកូរ៉េខាងជើងនោះទេ។
ចំណែកកូរ៉េខាងជើង បានអះអាងថា អ្នកស្រី Choi ធ្លាប់រស់នៅកូរ៉េខាងត្បូង ហើយគាត់គឺជាជន
ភៀសខ្លួនមួយរូបរបស់កូរ៉េខាងជើង។ អ្នកស្រី Choi គ្រាន់តែជាមនុស្សម្នាក់ ក្នុងចំណោម ១៣នាក់
ដែលត្រូវបានសម្ភាសដោយ សារព័ត៌មានកូរ៉េខាងជើង។ ប្រការខាងលើនេះ គេអាចស្មានបានថា
កូរ៉េខាងជើង កំពុងតែផ្ញើសារគំរាមដល់ពលរដ្ឋរបស់ខ្លួន ដែលមានបំណងរត់ចេញពីស្រុកកំណើត។

មុននេះ ជីវភាពរបស់ជនភៀសខ្លួនកូរ៉េខាងជើង ដែលបានរត់មកកាន់កូរ៉េខាងត្បូង ត្រូវបានគេ
រំឭកដល់ ហើយនោះ មិនមែនជាការរស់នៅដ៏ល្អប្រសើរនោះទេ។ កាលពីឆ្នាំកន្លង​ទៅ អ្នកកាសែត
Gianluca Spezza បានសរសេរអំពីបញ្ហានេះ នៅលើទំព័រ NK News ដោយបានអះអាងថា ជន
ភៀសខ្លួនកូរ៉េខាងជើង “មិនអាចសម្របខ្លួនទៅនឹងសង្គម” កូរ៉េខាងត្បូង (សូរសម្លេងប្លែកពីគេ
របស់ជនភៀសខ្លួនងាយនឹងឱ្យគេស្គាល់ច្បាស់ថា ជាជនជាតិកូរ៉េខាងជើង ពួកគេក៏ពិបាកនឹង
សម្របខ្លួន ទៅក្នុងសង្គមដ៏មមាញឹករបស់កូរ៉េខាងត្បូង)។ មនុស្សមួយចំនួន ក៏បានធ្លាក់ទៅក្នុង
ស្ថានភាពគ្មានការងារធ្វើ ដោយសារគ្មានចំណេះ ជំនាញក្នុងពលកម្ម។

បើទោះជាកូរ៉េខាងត្បូង ត្រៀមខ្លួនបញ្ចេញសកម្មភាពច្រើនជាងមុន ដើម្បីជួយដល់ជនភៀសខ្លួន
ប៉ុន្ដែកូរ៉េខាងជើង បានដើរមុនមួយជំហាន។ យោងតាមសេចក្ដីរាយការណ៍មួយចំនួន Kim Jong
Un បានប្ដូរផ្លាស់គោលនយោបាយ ដោយមិនត្រឹមតែបញ្ចប់វិធានការដាក់ពិន័យដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ
ទេ ប៉ុន្ដែ ជនភៀសខ្លួនកូរ៉េខាងជើង ដែលបានវិលត្រឡប់ទៅស្រុកវិញ នឹងទទួលបានប្រាក់រង្វាន់
៥០លាន វ៉័នកូរ៉េខាងជើង (ប្រហែល ៥៥,០០០ដុល្លារអាមេរិក) ព្រមទាំងមានឱកាសបង្ហាញខ្លួន
នៅលើកញ្ចក់ទូរទស្សន៍។

មនុស្សភាគច្រើននៅជុំវិញពិភពលោក មានអារម្មណ៍ថាចម្លែក នៅពេលមានជនភៀសខ្លួនកូរ៉េខាង
ជើងខ្លះ នៅតែចង់វិលទៅប្រទេសដ៏អាថ៌កំបាំងមួយនេះ ដែលកំពុងប្រឈមនឹងគ្រោះទុរភិក្ស ព្រម
ទាំងអាចត្រូវទទួលការដាក់ទណ្ឌកម្ម។ល។ ប៉ុន្ដែកូរ៉េខាងជើង ហាក់នៅមានអាថ៌កំបាំងផ្សេងៗ ដែល
យើងនឹកស្មានមិនដល់៕

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កូរ៉េខាងជើង ពិតជាមិនវេទនា ដូចធ្លាប់បានដឹង តាមរយៈព័ត៌មាន?

កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!

កុមារីអាយុ ២ឆ្នាំ រើសអេតចាយ ដើម្បីរកប្រាក់មើលជម្ងឺ


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider/HS


Tags: North Korea South Korea Choi Defectors