CamNews

តារា 

Ronaldo ៖ ព្រោះតែខ្ញុំចង់ឲ្យគេមើលមកឃើញស្អាត

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Real Madrid ដែលជាកីឡាករល្បីនិងមានប្រជាប្រិយខ្ពស់ផ្នែក​មនោ​សញ្ចេតនា​ ស្នេហា​ទៀត​នោះ បានបង្ហោះវីដេអូ នៃការកំពុងច្នៃម៉ូតសក់របស់ខ្លួន ហើយថែមទាំងសួរទៅកាន់ ប្រិយមិត្ដ គាំទ្រ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ។ 

កាលពីថ្ងៃពុធ Ronaldo បានបង្ហោះវីដេអូខ្លីមួយដែលបង្ហាញពីម៉ូតសក់គួរជ្រើសរើស ខណៈពេលដែលកីឡាករ កំពុងតែស្ថិត​ក្នុង ហ៊ាងកាត់សក់ មួយកន្លែង។ Ronado បានបង្ហាញពីភាពខ្វាយខ្វល់ នឹងការជ្រើស​រើស ម៉ូតសក់ ដោយសួរទៅកាន់ មិត្ដអ្នកគាំទ្រកីឡាករ តាមរយៈបណ្ដាញទំនាក់ទំនង សង្គម Twitter ព្រោះតែ​គាត់អះអាងថា គាត់ក៏ចង់ស្អាតដែរ។ 

Ronaldo បានសួរសំណួរថា" សួរស្ដីអ្នកទាំងអស់គ្នា ខ្ញុំុកំពុងតែកាត់សក់នៅទីនេះ​ ជាមួយមិត្ដភក្ដិរបស់ខ្ញុំ តើអ្នកយល់ថា យ៉ាងម៉េចដែរសម្រាប់ម៉ូតសក់ របស់ខ្ញុំ ម៉ូតវែកចំហៀង និង មិនវែកចំហៀង? ជួយប្រាប់ខ្ញុំផង ព្រោះខ្ញុំចង់ស្អាត ហើយព្រួយបារម្មណ៍ទៀតផង" ។ 

Ronaldo បង្ហាញឥរិយាបទបែបនេះ ធ្វើឲ្យមនុស្សជុំខ្លួនជាច្រើន ធ្វើការរិះគន់ ដោយក្នុងនាមជាតារាល្បី ម្នាក់បែជាយកចិត្ដទុកដាក់ ទៅលើបញ្ហាអ៊ីចឹងទៅវិញ ។ ហើយម្យ៉ាងវិញទៀត ក្នុងព្រឹត្ដិការណ៍ ពានរង្វាន់​ Audi Cup វគ្គផ្ដាច់ព្រ័ត្រក្លឹប Real Madrid ទើបតែប្រកួតចាញ់ Bayern Munich ថ្មីៗ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal


Tags: Sport News Ronaldo