CamNews

មិនគួរឲ្យជឿ 

បះសក់ ៖ សាកសពជ្រូក ៩០០ ក្បាលអណ្តែតពេញទន្លេ ផ្អើលអស់ផ្ទៃប្រទេស

ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា  អាជ្ញាធរចិន  បានស្រង់
សាកសពជ្រូកដែលមានចំនួនដល់ទៅ  ៩០០ ក្បាលពីទន្លេសៀងហៃ  ដែលជាប្រភពទឹកដ៏សំ
ខាន់របស់ប្រជាជនក្នុងទីក្រុង។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ មន្រ្តីផ្លូវការក៏កំពុងតែតាមដានស៊ើបអង្កេតរូបមូល
ហេតុពិត ថាតើសាកសពជ្រូកទាំងអស់នេះមកពីណា?  លើសពីនេះទៅទៀត ក៏មានមតិយោ
បល់មួយ ត្រូវបានលើកឡើង ដោយបានបង្ហោះចូលទៅក្នុងគេហទំព័រ គណៈកម្មការកសិកម្ម
ក្រុង ដោយបានគូសបញ្ជាក់ថា  មិនទាន់មានភស្តុតាងអាចបញ្ជាក់ច្បាស់នៅឡើយទេ  ថាតើ
សាកសពសត្វជ្រូកទាំងនេះ ត្រូវបានយកមកចាក់ចោល ឬក៏មកពីរោគរាលដាលទៅលើសត្វ
ពាហនៈ។

លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍ដដែលនោះបន្ថែមថា  អាជ្ញាធរប្រចាំសង្កាត់ Song-
jiang ក៏ដូចជាប្រចាំក្រុង បានដុតដៃដុតជើង ក្នុងការសំអាតទន្លេ  ដោយស្រង់ចេញនូវសាក
សពជ្រូកទាំងនោះកាលពីរាត្រីថ្ងៃសុក្រ  លុះមកដល់វេលាថ្ងៃត្រង់  ថ្ងៃសៅរ៍   សាកសពទាំង
នោះត្រូវបានរកអោយឃើញថា មានចំនួនច្រើនដល់ទៅ ៩០០ ក្បាលឯណោះ។ គួររំឭកផង
ដែរថា អាជ្ញាធរការពារប្រព័ន្ទទឹកស្អាត  និងបរិស្ថាន    ក៏កំពុងតែចេញប្រតិបត្តិការរបស់ខ្លួន
ដើម្បីធានាអោយបានថា គុណភាពទឹក  មិនបង្កជាហានិភ័យណាមួយ ដល់សុខាមាលភាព
ប្រជាជននោះទេ៕

ដោយ ៖ រិទ្ធី
ប្រភព​ ៖ huffingtonpost


Tags: international news strange news unbelievable news pic