ប្រាក់កាស មានតួនាទីសំខាន់ក្នុងការសម្រេចថា អ្នកអាចក្លាយជាអ្នកមាន ឬអត់។ ប៉ុន្តែ ដំបូង
បង្អស់ សូមស្វែងរកកត្តាជម្រុញទឹកចិត្តផ្សេងទៀត តាមរយៈស្ដាប់មតិរបស់អ្នកជោគជ័យទាំង
នេះ។
Mark Zuckerberg - CEO របស់ Facebook
គោលដៅរបស់ខ្ញុំ មិនមែនគ្រាន់តែដើម្បីបង្កើតក្រុមហ៊ុនមួយតែប៉ុណ្ណោះទេ។ ចំពោះខ្ញុំ គោល
ដៅរបស់ក្រុមហ៊ុន ក៏មិនមែនត្រឹមតែស្វែងរកប្រាក់ចំណេញនោះដែរ យើងខ្ញុំចង់ផ្លាស់ប្ដូរពិភព
លោកទាំងមូល។
Warren Buffett - ប្រធាន និងជា CEO របស់ Berkshire Hathaway
ខ្ញុំនឹងបង្ហាញអ្នកនូវវិធីដើម្បីក្លាយជាអ្នកមាន។ ចូរបិទទ្វារ។ ចូរភ័យខ្លាច នៅពេលអ្នកផ្សេង
ចូលរួម។ ហើយចូរលោភលន់នៅពេលអ្នកផ្សេងភ័យខ្លាច។
Evan Spiegel - CEO របស់ Snapchat – (កម្មវិធីដែលបដិសេធមិនលក់ខ្លួនឱ្យ
Facebook)
មានមនុស្សតិចណាស់ក្នុងពិភពលោក ដែលអាចបង្កើតក្រុមហ៊ុនមួយបានដូចយើងខ្ញុំ។ ដូច្នេះ
ខ្ញុំយល់ថា ការចំណេញរយៈពេលខ្លី មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ។
Larry Page - សហស្ថាបនិករបស់ Google និងជា CEO របស់ Alphabet
បើសិនគោលដៅរបស់យើងខ្ញុំ គ្រាន់តែដើម្បីប្រាក់ នោះប្រហែលជា Google ត្រូវបានលក់តាំង
ពីប៉ុន្មានឆ្នាំមុន ហើយពេលនេះប្រហែលជាយើងខ្ញុំកំពុងលំហែកាយនៅឆ្នេរសមុទ្រ។
Jeff Bezos - CEO របស់ Amazon
ខ្ញុំគិតថា ភាពសាមញ្ញនឹងបង្កើតបានអ្វីមួយដ៏ធំសម្បើម គឺវាដូចទៅនឹងភាពលំបាកដែលជម្រុញ
ឱ្យមនុស្សតស៊ូឆ្ពោះទៅមុខ។ វិធីមួយក្នុងចំណោមវិធីតែមួយគត់ដើម្បីចាកចេញផុតពីសម្បកខ្យង
របស់ខ្លួនឯង នោះគឺស្វែងរកចំនុចខ្លាំងរបស់ខ្លួន។
Jack Ma - ប្រធានក្រុមហ៊ុន Alibaba
សព្វថ្ងៃ ការរកលុយ មានភាពសាមញ្ញ។ ប៉ុន្តែ ធ្វើយ៉ាងណាដើម្បីរកប្រាក់គ្រប់គ្រាន់ផង និងមាន
ទំនួលខុសត្រូវចំពោះសង្គមផង និងកែលំអពិភពលោកផង គឺជារឿងមហាសែនលំបាក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider