CamNews

ហោរាសាស្រ្ត 

ស្រប​គ្នា​នឹង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិ​ន, ប្រតិ​ទិន​​ជន​ជាតិ​​អេហ្ស៊ីបបុរាណ បង្ហាញ​​ការ​ពិត​​អំ​ពី​«ផ

(វិទ្យាសាស្រ្ត)៖ អ្នកតារាសាស្រ្តមានយោបល់ថា ដំណើរភ្លឺភ្លឹបភ្លែតៗ របស់តារាមួយដួង ដែលត្រូវបានជនជាតិអេហ្ស៊ីបបុរាណ ស្គាល់ថាជា«the Demon ឬទេវតា» ប្រហែលគ្រាន់ជាការឆ្លុះបញ្ចាំង នៃដំណើរប្រែប្រួលរបស់តារា តែប៉ុណ្ណោះ។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ ២០១៧។ ប៉ុន្តែស្របគ្នានឹងឱកាស បុណ្យចូលឆ្នាំចិននេះ បងប្អូនខ្លះអាចនឹងមានជំនឿ ព្រោះតែប្រតិទិននេះ មានដៅចំថ្ងៃហេង និងថ្ងៃស៊យ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស នាពេលបច្ចុប្បន្ន។

ជនជាតិអាហ្ស៊ីបបុរាណ បានសរសេរប្រតិទិន ដែលបានដៅអំពីថ្ងៃសំណាង និងថ្ងៃស៊យដោយយោងទៅតាម តារាសា្រស្រ្តទាំងអស់នោះ។ ការទស្សន៍ទាយទាំងអស់នេះ ត្រូវបានពឹងផ្អែកទៅលើព្រឹត្តិការណ៍ នៃតារាសាស្រ្ត និង ទេវកថាវិទ្យា ដែលបានជះឥទ្ធិពល លើជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សលោក។

ប្រតិទិន ដែលត្រូវបានគេថែរក្សាទុកបានល្អបំផុតនោះ គឺប្រតិទិន Cairo  ដែលជាឯកសារដើម នៅចន្លោះឆ្នាំ ១១៦៣ និង ១២៧១ មុនគ.ស ដែលថ្ងៃនីមួយៗ ត្រូវបានផ្តោតទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គនៃទេវកថា នីមួយៗផងដែរ។

ក្រុមអ្នកតារាសាស្រ្ត នៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវកាលពីលើកមុនថា ថ្ងៃដែលនាំសំណាងខ្លះ អាចកើតឡើងផ្ទួនៗគ្នា ដោយសារតែវាមានទំនាក់ទំនង ជាមួយគន្លងចន្ទគតិ៕

រូបភាពពាក់ព័ន្ធ
លទ្ធផលរូបភាពសម្រាប់ Ancient Egyptian Calendar Reveals Earliest Record of 'Demon Star'

លទ្ធផលរូបភាពសម្រាប់ Ancient Egyptian Calendar Reveals Earliest Record of 'Demon Star'

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Int news Hot news Breaking news