ក្រុមហ៊ុន Toyota នឹងប្រមូលទិញរថយន្តរបស់ខ្លួនចំនួន ២.៧៧លាន គ្រឿងវិញពីទីផ្សារ
ពិភពលោក។ ក្នុងនោះរួមបញ្ចូលទាំងរថយន្ត Toyota Prius hybrid ចំនួន ៦៧ម៉ឺនគ្រឿង
ផងដែរពី សហរដ្ឋអាមេរិក។
ការប្រមូលទិញនេះដោយសារមានកំហុសឆ្គងក្នុងការផលិតពីរគឺ ប្រព័ន្ធចង្កូត និងប្រព័ន្ធ
electric water pump។ រថយន្ត Prius ដែលនឹងត្រូវទិញវិញពីសហរដ្ឋអាមេរិកវិញនោះ
គឺចាប់ពីស៊េរីឆ្នាំ ២០០៤ ដល់ ២០០៩។
សូមបញ្ជាក់ថាកាលពីខែមុន ក្រុមហ៊ុន Toyota ទើបតែប្រមូលទិញរថយន្តខ្លួនចំនួន
៧.៤លានគ្រឿង ផងដែរ ដោយសារតែមានកំហុសឆ្គង ប្រព័ន្ធបិទបើកបង្អួច ដូចដែរ
គេហទំព័រ camnews បានផ្សាយរួចម្តងហើយ៕
ដោយ៖ តុលា
ប្រភព៖autoweek