CamNews

តន្រ្តី 

វ៉ាន់ នីឡា សង្ឃឹម​ថា ច្បាប់​នឹង​ផ្តល់​ភាព​យុត្តិ​ធម៌​ឲ្យ​​នាង ដូច​ ពេជ្រ អាវីហ្សា និង​​សាសា

(ភ្នំពេញ)៖ ស្របពេលដែលតុលាការ ចេញដីការកោះហៅឲ្យចូលខ្លួនបំភ្លឺជាថ្មី ពីសំណាក់ជន​សង្ស័​យ ជាអតីតប្រុ​ស​​ស្នេហ៍ជាមន្ត្រីប៉ូលិស ពាក់​​ស័ក្តិ​​៤កន្លះ បម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធនា​គា​រ នៃក្រ​​សួ​​ងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោក​ឧត្តមសេនីយ៍​ផ្កាយ៣ម្នាក់ គឺ​លោ​ក គុយ សទ្ធិស​ក្តិ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ តារាស្រី​កញ្ញា វ៉ាន់ នីឡា បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា ច្បាប់អាចនឹងជួយស្វែងរកយុត្តិធម៌ ឲ្យនាងដូចតារាស្រីពីរ​ដួងផ្សេងទៀត គឺកញ្ញា ពេជ្រ អាវីហ្សា និងអតីតពិធីការិនីកញ្ញា សាសា ជាក់ជាមិនខាន។


​សំណុំរឿងពាក់ព័ន្ធករណី បង្ហោះរូបអាក្រាតកាយ របស់តារាចម្រៀងស្រី​ ប្រចាំផ​លិតកម្មភ្លេងរី​ខត កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីត្រូវ​បានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើ​កា​​រសម្រេចចោទប្រកាន់​ ទៅលើអតីតមិត្តប្រុសរបស់នាង គឺលោក គុយ សទ្ធិស​ក្តិ ចំនួន​ពីរករណី ដែលករណីទី១ គឺការបង្ហោះរូបអាក្រាត និងករណីទី២ ការប្រើហិង្សារដោយចេតនា​នោះ​រួចមក ត្រូវបានតុលាការចេញដីការកោះហៅ ជនសង្ស័យ​ឲ្យចូលខ្លួន​បំ​ភ្លឺជាថ្មី កាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈកន្លងមកជនសង្ស័យរូបនេះ នៅតែបន្តគេចខ្លួនមិនព្រមចូលបំភ្លឺ ចំនួន៤លើក រួចមកហើយដោយក្នុងនោះ មាន២លើកស្ថិត​ក្នុង​ក្រសួងមហាផ្ទៃ។

ដោយឡែកងាកមកចាប់អារម្មណ៍ រឿងរ៉ាវនៃការកោះហៅ ឲ្យចូលខ្លួនបំភ្លឺជាថ្មី​លើបណ្តឹងរបស់ ក​ញ្ញា វ៉ាន់ នីឡា ចំពោះអតីតមិត្តប្រុស​ លោ​ក គុយ សទ្ធិស​ក្តិ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញឯណេះ រហូតមកទល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺកំពុងមានមហាជនច្រើន បា​ន​នាំគ្នាទន្ទឹងរងចាំស្តាប់លទ្ធផល នៃការចូលខ្លួនបំភ្លឺ​របស់​លោក គុយ សទ្ធិស​ក្តិ ព្រមទាំងចំណា​​ត់​ការផ្លូវច្បាប់ របស់តុលា ថាតើយុត្តិធម៌​នឹងត្រូវមាន​ចំពោះតារាច្រៀង កញ្ញា វ៉ាន់ នីឡា ឬមួយយ៉ាណា? ខណៈរឿងរ៉ាវនេះ ត្រូវបានអូសបន្លាយ ពេលអស់រយៈពេលជាច្រើនខែ មកហើយ​។

យ៉ាងណាមិញ ទោះបីជាលទ្ធផលខាងលើនេះ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ ពីប្រភពណា​មួ​យក៏ពិតមែន ប៉ុន្តែសម្រាប់​សាមី​​ខ្លួន កញ្ញា វ៉ាន់ នីឡា បានប្រកាសគោលជំហ យ៉ាងដាច់ណាត់ថា «ទោះបីជាពេលវេលាយូរ​ខ្លាំងប៉ុណ្ណា ក៏ខ្ញុំមិនអាចរំសាយកំហឹងបានដែរ ខ្ញុំមិនខ្វល់​ថា អ្នកឯ​ងជាកូននរណា ធ្លាក់ពីឋានព្រះឥន្ធណា ក៏ខ្ញុំមិនខ្លាចដែរ ដំណាក់កាលនេះទៅហើយ គ្មានពាក្យថា រាថយ មានតែសំរុកចូល ច្បាំងមិនឈ្នះ ក៏ត្រូវតែច្បាំង បើជ្រុលជាមានឈ្មោះ​ជាទាហានទៅហើ​យ យ៉ាងហោចណាស់ ក៏ដាក់អ្នកឯងបានមួយដាវដែរ។ មើលមុខខ្ញុំឲ្យច្បាស់ ខ្ញុំអត់ដែល​ខ្លាចអំណាច អ្នកឯងឡើយ»។

ជាមួយគ្នានេះដែរ តារាចម្រៀងរាងមាន់ចែ​ កញ្ញា វ៉ាន់ នីឡា ក៏បានលើកប្រៀបធៀប ពីរឿងនាង ជាមួយករណី នៃការប្រើអំពើហឹង្សាមកលើ តារាស្រីកញ្ញា ពេជ្រ អាវីហ្សា និង អតីតពិធីការិនីក​ញ្ញា ​សាសា ថា ច្បាប់នឹងផ្តល់យុត្តិធម៌ ចំពោះនាងដែលជាស្រី្តរងគ្រោះ ដូចទៅនឹងតារាទាំងពិរដួងនេះ។ វ៉ាន់ នីឡា និយាយថា «បង ពេជ្រ អាវីហ្សា កំពុងតែ​ទទួលបាន​នូវពន្លឺយុត្តិធម៌ ដោយលោក ហេង ត្រូវបានសមត្ថកិច្ចឃុំ​ខ្លួន ​ជាបណ្តោះអាសន្ន និងរងចាំការ​កាត់ទោស ក្នុង​ពេលខាងមុខ។ ដោយឡែក​ ខ្ញុំក៏សង្ឃឹមយ៉ាង​មុតមាំថា ខ្ញុំក៏ត្រូវបានទទួល​នូវភាពយុត្តិធម៌ ក្នុងពេល​ឆាប់ៗ​ដូចគ្នា!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Sasa