ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើប
តែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសជនជាតិ ន័រវេ ម្នាក់ដែ
លមានឈ្មោះថា Petter Kverneng វ័យ ២០ ឆ្នាំ ត្រូវបានរកអោយឃើញថា មិត្តស្រីរបស់ខ្លួន
បានសន្យាថា នាងនឹងព្រមគេងជាមួយគាត់ បើសិនណា គាត់ទទួលបាន Liked នៅក្នុងទំព័រ
ហ្វេសប៊ុក ដល់ទៅ ១ លានដង ក្នុងរយៈពេលត្រឹមតែ ១៨ ម៉ោង។
គួរបញ្ជាក់ផងដែរថា មិត្តស្រីរូបនោះ មានឈ្មោះថា Cathrine Johansen វ័យ ១៩ ឆ្នាំ ។ លើស
ពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ដើម្បីទទួលបាន Liked ដល់ទៅ ១ លានដងនោះ
ពោលគឺតាមរយៈការ Liked លើរូបភាព ដែលជាសារព្រហើនមួយដោយបានសរសេរបញ្ជាក់
ថា ៖ " Cathrine says that if I can get 1m ‘likes’ she will have sex with me Please share
and like." ។
ភ្លាមនោះ ក៏មានការចាប់អារម្មណ៍ ក៏ដូចជា ប្លែកចិត្តបន្ទាប់ពីបានឃើ់ញសារព្រហើនមួយនេះ
នៅក្នុងទំព័រហ្វេសប៊ុក ដែលក្រោយមក ទទួលបាន Liked ដល់ទៅ ៥០០,០០០ ផងដែរ។ តែ
ទោះជាយ៉ាងណា មកទល់នឹងពេលនេះ រូបភាពដែលជាសារដ៏ព្រហើនមួយនោះ ត្រូវបាន
remove ចេញពីទំព័រហ្វេសប៊ុកហើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព៖ Happening