រដូវកាលនេះ ជាមួយនិង ការលេងធ្លាក់ចុះរបស់ Manchester United នឹងការដូរ គ្រូបង្វឹករបស់ក្រុម ផ្សេងៗទៀត ធ្វើអោយក្រុម ហង្សក្រហម Liverpool រះឡើងលំដាប់ កំពូលសារជាថ្មី ។ ជាមួយគ្នា នោះផងដែរ យើងក៏បានឃើញថា កីឡាករ Luis Suarez លេងបាន យ៉ាងល្អផងដែរ ។
បន្ទាប់ពី ទទួលបានការ បរាជ័យ ដោយក្រុម Chelsea បំបាក់ក្នុង លទ្ធផល ០ ទល់ ២ រួចមក យើង ក៏បានលេចលឺ ដំណឹងថា Suarez បានឈ្នះពានរង្វាន់ PFA Player Of The Years ។ នេះពិតជា ដំណឹងមួយ ដ៏ល្អសំរាប់ ទស្សនិកជន របស់ Liverpool និង Suarez ។ ក្រៅពីនេះ Eden Hazard មក ពីក្រុម Chelsea ក៏បានឈ្នះ ពានរង្វាន់កីឡាករ កីឡាករវ័យក្មេងល្អ ប្រចាំឆ្នាំ (Young Player Of The Years) ផងដែរ ។
Eden Hazard (ឆ្វេង) Luis Suarez (ស្តាំ)
គួរបញ្ជាក់ផងដែរថា កាលពីចុងរដូវកាលមុន ថ្ងៃទី ១៣ មេសា ២០១៣ នោះ Suarez បានមានការ ប៉ះទង្គិច និងខាំកីឡាករ Brainslav Ivanovic របស់ Chelsea ។ ក្រោយមក ក៏ត្រូវ សហព័ន្ធកីឡា បាល់ទាត់ ពិន័យហាមឃាត់ មិនអោយចូលលេង ១០ ប្រកួតជាប់ៗគ្នា ។ តែឆ្នាំនេះ Suarez ស៊ុត បានរហូត ដល់ទៅ ៣០ គ្រាប់ដែល ជួយអោយក្រុម Liverpool ឈរនៅលំដាប់ ទី ១ ក្នុងតារាង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail