យល់ដឹង ៖ ១. រំលឹកមេរៀនដែលអាច នឹងចេញប្រឡង រៀងរាល់យប់មុនគេង ។
២. អានមេរៀនយ៉ាងហោចណាស់ បីដងមុនពេលចូលរៀន រួចកត់ចំណាំខ្លឹមសារសំខាន់ៗ ។
៣. ចាប់ឲ្យបាននូវមូលដ្ឋានគ្រឹះ មុខវិជ្ជានីមួយៗ ដើម្បីងាយស្រួលរៀនមេរៀន ក្រោយៗទៀត ។
៤. មករៀន ទៀងទាត់ ។
៥. រៀនធ្វើលំហាត់ ពីសៀវភៅផ្សេងៗ ឲ្យបានច្រើន ។
៦. ស្វ័យសិក្សាមុនពេល បវេសនកាលចូលមកដល់ ។
៧. ស្វែងរកកន្លែងស្វ័យ សិក្សាដែលសមស្រប បំផុតសម្រាប់ខ្លួនឯង ។
៨. ហាត់សមធ្វើតេស្ត ប្រឡងឲ្យបានច្រើន ។
៩. ធ្វើលំហាត់យ៉ាងហោចណាស់ ឲ្យបានមួយម៉ោងក្នុងមួយថ្ងៃ ។
១០. រាប់អានមិត្តភក្តិឲ្យបានច្រើន ពិភាក្សាលំហាត់ និងស្វ័យសិក្សាជាមួយគ្នា ។
១១. ពុះពារស្ទុះស្ទាស្រវា ស្រទេញចង់បាននិទ្ទេស A ។
១២.មានចិត្តស្រឡាញ់ ការសិក្សា ។
១៣. បរិភោគអាហារ ដែលផ្តល់ផលល្អ ដល់សុខភាព៕
សាលារៀន salarean.com