CamNews

តារា 

សមាជិក Super Junior លោក Donghae បើកហាងកាហ្វេថ្មី

Donghae សមាជិកក្រុម Super Junior កាលពីពេលថ្មីៗនេះ គេបានចាប់ផ្ដើមប្រលូកក្នុងការស៊ីជា
លើកទី ១ ដោយបានបើកហាងកាហ្វេមួយដែលមានឈ្មោះថា The Grand Palace។

ហាងកាហ្វេរបស់គេបានបើកកាលពីដើមសប្ដាហ៍មកនេះដែលមានភ្ញៀវជាច្រើនសុទ្ធសឹងតែជា
ប្រិយមិត្តនារីៗ បាននាំគ្នាបាក់ទៅឈរតម្រង់ជួររង់ចាំកន្លែងអង្គុយ ហើយរំពឹងថាបានជួបតារាល្បី
ផងដែរ។

ការបើកហាងរបស់គេមិនសូវជាមានអ្វីធំដុំនោះទេ គឺគ្រាន់តែបើកធម្មតាហើយប្រកាសតាម ទ្វីតទ័រ
ប៉ុណ្ណោះ ហើយសម្រាប់អ្នកគ្រប់គ្រងហាងវិញគឺ Donghae មិនបានធ្វើវាដោយខ្លួនឯងនោះតេព្រោះ
តែគេមានការរវល់ដូចនេះហើយគេបានដាក់អោយបងប្រុសជីដូនមួយរបស់គេចាត់ចែងមើលហាង
នេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jpoasia


Tags: super junior kpop