(ឌូបៃ)៖ លោកអ្នកដឹងហើយថា នៅដើមឆ្នាំ២០១៦ ខណៈដែលមនុស្សទូទាំងពិភពលោក កំពុងតែរីករាយនឹងឆ្នាំថ្មី ចូលមកដល់នេះនៅទីក្រុងឌុ យបៃឯណោះវិញ សណ្ឋាគារលំដាប់ផ្កាយប្រាំមួយ បានរងការឆាបឆេះ យ៉ាងសន្ធោសន្ធៅ ប៉ុន្តែក្រឡេមកមើល ប្តីប្រពន្ធមួយគូ កំពុងតែផ្តិតយករូបភាព របស់ពួកគេ ជាលក្ខណៈ Selfie នៅចំពីមុខអាគារ ដែលកំពុង រងការឆាបឆេះនេះតែម្តង ដោយមិនខ្វល់ពីអ្វីដែលកំពុងកើតឡើងឡើយ ជាពិសេសជីវិតមនុស្សកំពុងស្លាប់ក្នុងភ្នក់ភ្លើង។
រូបភាពប្តីប្រពន្ធវ័យក្មេង ដែលកំពុងថតរូប Selfie នេះត្រូវបាន ថតជាប់ដោយ AR Alateeqi ហើយក៏មានការបង្ហោះ នៅលើប្រព័ន្ធអ៊ីនធឺ ណេតផងដែរ ដោយក្នុងនោះមានអ្នកចូលមក សរសេរថា Couple on fire ! ដែលមានន័យថា ប្តីប្រពន្ធឬគូស្នេហ៍ភ្លើង រីឯអ្នកចូលទស្សនារូបភាពនេះ ខ្លះក៏ធ្វើការរិះគន់ដែលពួកគេទាំងពីរ បែរជាមានស្នាមញញឹម ក្នុងការថតរូបមិនខ្វល់ ពីព្រឹត្តិការណ៍ចលាចល អ្វីបន្តិចសោះ។ អណ្តាតភ្លើងបានឆាបឆេះ សណ្ឋាគារ Address Downtown កាលពីវេលាម៉ោង ៩និង៣០នាទីយប់ នៅទីក្រុងឌុយបៃ ត្រូវចំថ្ងៃដែលមនុស្សទូទាំងពិភពលោក កំពុងស្វាគមន៍ឆ្នាំថ្មី ហើយគេជឿថា ហេតុការណ៍នេះ មិនមែនជារឿងចៃដន្យឡើយ គឺមានអ្នកលួចបំផ្ទុះ ខណៈផ្សែងភ្លើងហុយចេញមកពីជាន់ទី២០៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី