CamNews

សុខភាព 

មិននឹកស្មានថាឈឺក្រពះជាង១០ឆ្នាំហើយទៅពេទ្យមិនជា បែរជាមកត្រូវទឹកចេកវិញ

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ម្ចាស់ហ្វេសប៊ុក ស្នេហ៍អ្នក លុះក្ស័យ បានធ្វើការចែករំលែកនូវវិធីព្យាបាលក្រពះរ៉ាំរ៉ៃទៅពេទ្យព្យាបាលមិនជា បែរជាមកត្រូវហ្នឹងទឹកចេកទៅវិញ ។

ម្ចាស់ហ្វេសប៊ុកខាងលើរៀបរាប់ថា៖ «ខ្ញុំឈឺក្រពះជាង ១០ ឆ្នាំហើយ ពេលនេះដល់ថ្នាក់យ៉ាប់មែនទែនហើយ សូម្បីតែហូបនំបញ្ចុកក៏ចុក ហូបបាយកកក៏ឈឺរាក ហូបហិរក៏ចុករាក វេទនាណាស់ព្រឹកឡើងក្អួតចង្អោររាល់ព្រឹក តែក្នុងពេលបីថ្ងៃនេះឃើញថាបានប្រសើរ ៨០% ហើយ គេអោយហូបអោយបានមួយសប្ដាហ៍គឺជា ១០០%  #ទឹកដើមចេក ពូកែគ្រាន់បើមែន #បញ្ជាក់ខ្ញុំហូបថ្នាំពេទ្យ មិនជាសោះ ជាហើយឈឺវិញៗ ។ ពេលនេះចង់ប្រាប់អោយបងប្អូន ដែលឈឺដូចខ្ញុំបានជាដែរ សូមពិសារ #ទឹកដើមចេក ១ថ្ងៃ ២ដង (ព្រឹក+ល្ងាច) ១ដង ១ ស្លាបព្រា (ធ្វើភ្លាមហូបភ្លាម) របៀបធ្វើមើលតាមរូបភាពខាងក្រោម។ #ដើមចេក ដែលអាចធ្វើបាន គឺចេកទឹក ចេកណាំវ៉ា ចេកដែលគេយកមកធ្វើនំ #ដឹងហើយសូមជួយប្រាប់គ្នាផង។ សូមប្រើថ្នាំពេទ្យអោយអស់លទ្ធភាព បើមិនជាទេចាំសាកល្បងថ្នាំនេះ។»





 

អត្ថបទ៖ ចំរើន


Tags: Mekongnet