CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ខណៈលេចចេញតំបន់ត្រូពិកមួយ នៅអឺរ៉ុប

 
អាឡឺម៉ង់៖ ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ គឺបានធ្វើអោយភ្ងៀវទេសចរណ៍ជាច្រើន
ពាន់នាក់ ជាពិសេសគឺប្រជាជននៅតំបន់អឺរ៉ុប បាននាំគ្នាសម្រុកយ៉ាងខ្លាំង ចូលទៅតំបន់កំ
សាន្ដមួយកន្លែង ដែលវាមានភាពប្រណិត ស្រស់ស្អាត ពោលគឺស្ទើរមិនតែគួរអោយជឿនឹង
ភ្នែកសោះ។ កន្លែងនោះទៀតសោត គឺត្រូវបានគេអោយឈ្មោះថា តំបន់ត្រូពិកអឺរ៉ុប។



តំបន់ត្រូពិកអឺរ៉ុប ត្រូវបានគេរៀបចំឡើង នៅលើកោះមួយ នៃប្រទេសអឺឡឺម៉ង់ ក្នុងទំហំ​ដីរាប់
សិបហិកតា ហើយក្នុងនោះ ត្រូវបានគេហ៊ុំព័ទផ្នែកឆ្នេរមួយភាគ  ដែលមានបណ្ដោយ ៣៦០
និងទទឹង ២១០ម៉ែត្រ ដោយមានដំបូលកម្ពស់ ១០៧ ម៉ែត្រទៀតផង ។



អ្វីដែលអស្ចារ្យ សម្រាប់តំបន់ត្រូពិកអឺរ៉ុប គឺថានៅក្នុងនោះរួមមាន ផ្ទះសំណាក់ ភោជនីដា្ឋន
កន្លែងហាត់ប្រាណ ព្រៃឈើដ៏ស្រស់ស្អាតដូចនៅតំបន់ត្រូពិកអាស៊ីផងដែរ។ ជាពិសេសនូវ
មានឆ្នេរខ្សាច់ និងកន្លែងក្មេងលេងទៀតផង។ គួរបញ្ចាក់ផងដែរថា តំបន់ត្រូពិកនេះ ត្រូវបាន
គេដាក់អោយដំណើរការតាំងពីឆ្នាំ ២០០៤ មកម្លេះ ហើយក្នុងមួយថ្ងៃៗ ក៏អាចមានមនុស្សចូល
ទស្សនាប្រមាណជា ៦០០០នាក់ផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕

 

ដោយ៖ នារី
ប្រភព៖ newsday




Tags: unbelievable tropical iland Germany