CamNews

ព័ត៌មានអន្តរជាតិ 

ចក្រភព អង់គ្លេស ប្រកាសអាសន្ន ហានិភ័យខ្ពស់ វាយប្រហារ ភារវកម្ម នៅអាល្លឹម៉ង់

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានព្រមានដល់ពលរដ្ឋរបស់ខ្លួន ពី ហានិភ័យប្រ ឈមខ្ពស់ នៃការវាយប្រហារភារវកម្ម នៅក្នុងប្រទេសអាល្លឹម៉ង់។ ប្រធានបទទាន់ហេតុការណ៍ ស្តីពី ការប្រឹក្សាទាក់ទៅនឹងដំណើរទេសចរណ៍ឲ្យដឹងថា ប្រទេសអាល្លឹម៉ង់ បានធ្វើសេចក្តីប្រកាស ឲ្យដឹង ថាមានការដាក់ពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង នៅ   តាម បណ្តាទីតាំងសាធារណៈ តាមបណ្តាទី តាំងកម្មវិធីធំ ក៏ដូចជា នៅតាមបណ្តាទីតាំងដែលប្រជុំ  ទៅ  ដោយមហាជនប្រមូលផ្តុំច្រើនកុះករជា ដើម។ គួរបញ្ជាក់  ថា  ជា   រៀងរាល់ឆ្នាំ ភ្ញៀវទេសចរជនជាតិអង់គ្លេស ជាង ២ លាននាក់ បានធ្វើដំ ណើរកំសាន្តទៅកាន់ ប្រទេសអាល្លឹម៉ង់។

បន្ថែមពីលើនេះ ប្រជាជនក៏ត្រូវបានជម្រាបដំណឹងផងដែរស្តីពី  ភាពរំខានទៅតាមប្រព័ន្ធគមនាគម រួមមានដូចជា នៅតាមផ្លូវដែក ផ្លូវគោក និងផ្លូវទឹក នៅតាមបណ្តា ប្រទេសមួយចំនួនរួមមានដូចជា ដាណឹម៉ាក់ Sweden, Austria និងអាល្លឹម៉ង់ ។ គួររំឮកថា ទីក្រុង  Berlin បានស្តារឡើងវិញនូវនិតិវិធី គ្រប់គ្រងជនអន្តោប្រវេសន៍ នៅតាមព្រំប្រទល់ដែនជាប់ជាមួយនឹងប្រទេស Austria ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Cologne Germany