CamNews

ព័ត៌មានអន្តរជាតិ 

អាត្រាភាពគ្មានការងារ​ធ្វើ ប្រទេស អាល្លឺម៉ង់ ធ្លាក់ដល់កម្រិតទាបបំផុត ក្នុងប្រវត្ថិសាស្រ្ត

ព័ត៌មានអន្តរជាតិ ៖ អាត្រានៃភាពអ្នកគ្មានការងារធ្វើ របស់ប្រទេស   អាល្លឺម៉ង់  បានធ្លាក់ចុះដល់កម្រិត ទាបបំផុត នៅក្នុងទំព័រប្រវត្តិសាស្រ្ត នេះបើយោងតាមការដកស្រង់  អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេស ប៊ីប៊ីស៊ី ។

The Federal Statistical Office ឬការិយាល័យស្ថិតិសហព័ន្ធ បានកែសម្រួលឡើងវិញ នូវស្ថិតិផ្លូវការស្តី ពីអាត្រានៃភាពគ្មានការងារធ្វើកាលពីខែតុលា ពី ៦,៧ ភាគរយ មកនៅត្រឹមតែ ៦,៦ ភាគរយស្របពេល ដែលអាត្រាភាពគ្មានការងារធ្វើដដែលប្រចាំខែវិច្ឆិកានេះ គឺ    នៅត្រឹង ពោល ៦,៦   ភាគរយ ។ តួរលេខ ទាំងពីរនេះ អាចនឹងមានការប្រែប្រួលទៅតាមរដូវកាលជាក់ស្តែង ។

ទន្ទឹមនឹងគ្នានេះផងដែរ អត្រាអតិផរណា បានធ្លាក់ចុះ នៅកម្រិតទាបបំផុត​សម្រាប់  រយៈពេលជិត ៥ឆ្នាំ មកនេះ នៅក្នុងកំឡុងខែ​ វិច្ឆិកា ឆ្នាំនេះ តួយ៉ាង តួរលេខផ្លូវការ ធ្លាក់មកត្រឹមតែ ០,៥    ភាគរយ បើធៀប ទៅនឹងខែតុលាកន្លងទៅមាន ដល់ទៅ ០,៧ ភាគរយ ៕

- អាន ៖ អស្ចារ្យទេ ? អត្រាភាពគ្មានការងារធ្វើ គឺ មានកម្រិតសូន្យ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Germany