CamNews

ព័ត៌មានអន្តរជាតិ 

ឃាត់ខ្លួន បុរសម្នាក់ ក្រោយ ផ្ទុះរឿងអាស្រូវ បុរស ១០០០ នាក់ វាយប្រហារ ចាប់រំលោភនិងលូកលាន់កេរ្តិ៍ខ្មាស់

ព័ត៌មានអន្តរជាតិ ៖ បុរសស្វែងរកសិទ្ធជ្រកកោណមួយរូប វ័យ ២៦ ឆ្នាំបានក្លាយទៅជាជនសង្ស័យ ដំបូងគេដែលបានចាប់ឃាត់ខ្លួនហើយនៅពេលនេះ  ពាក់ព័ន្ធ នឹង​ ការ  រំលោភបំពានទ្រង់ទ្រាយធំ នារាត្រីឆ្លងឆ្នា នៅក្នុងទីក្រុង Cologne ប្រទេស អាល្លឹម៉ង់ ។


ព្រះរាជអាជ្ញា គូសបញ្ជាក់អោយដឹងថា បុរសស្វែងរក  សិទ្ធ ជ្រកកោណ មួយរូប វ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន នៅឯជុំរុំជនភៀសខ្លួន នាទីក្រុង Kerpen ចុងសប្តាហ៍កន្លងទៅនេះ​។ លោក ត្រូវបានចាប់ឃាត់ខ្លួន ពីបទរំលោភបំពាន បៀតបៀនកេរ្តិ៍ខ្មាស់ ស្រ្តីភេទ និងលួចទូរស័ព្ទជាដើម។  មន្រ្តីប៉ូលីស ពីទីក្រុង Cologne កំពុងតែស៊ើបអង្កេត យ៉ាង សស្រាក់សស្រាំ ក្រោយផ្ទុះរឿងអាស្រូវ លើកនេះ ខណៈក្រុមបុរស ២១ នាក់ ជនជនសង្ស័យអទិភាពនោះ រងនូវការចោទប្រកាន់ មិនមាន ការរំលោភបំពានផ្លូវភេទ តែភាគច្រើននៃពួកគេ រងនូវការ ចោទ ប្រកាន់ អំពើលួចប្លន់ ខណៈរង់ចាំ តែការសម្រេចក្តី នេះបើយោងតាមសម្តីព្រះរាជអាជ្ញា Ulrich Bremer ។


ប្រភពឲ្យដឹងថា ពលរដ្ឋប្រមាណ ៨៨៣ នាក់  បាន ដាក់ ពាក្យប្តឹង តវ៉ា  នឹង រឿងអាស្រូវនាយប់ថ្ងៃ ឆ្លងឆ្នាំ ក្នុងនោះ ពលរដ្ឋជាស្រ្តី ប្រមាណ ៤៩៧ នាក់ រងនូវការ បំពាន ផ្លូវភេទ ។ វ័យ ២៦ ឆ្នាំ បុរស ស្វែងរកសិទ្ធជ្រកកោន ពីប្រទេស Algerian  ត្រូវ បាន ចាប់ ឃាត់ខ្លួន នៅក្នុងទីក្រុង Kerpen មាន ចម្ងាយប្រមាណ ៣០ គ.ម ភាគខាងត្បូង ឆៀង ខាង លិច  ទីក្រុង Cologne ខណៈលោកគឺជា ជន សង្ស័យដំបូងគេដែលបានចាប់ឃាត់ខ្លួន៕

- អាន ៖ ផ្ទុះរឿងអាស្រូវ បុរស ១០០០ នាក់ វាយប្រហារ ចាប់រំលោភ និងលូកលាន់កេរ្តិ៍ខ្មាស់ យប់ថ្ងៃឆ្លងឆ្នាំ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Cologne Germany