CamNews

ភាពយន្ត 

Johnny Depp មាន ២ រឿងក្នុងដៃគ្រោងនឹងថត

តារាសំដែងហូលីវូដវ័យ​ ៤៩ ឆ្នាំ Johnny Depp កំពុងនឹងគ្រោងថតរឿងចំនួនពីរដែល
មានចំណងជើងថា  " Transcendence" នឹង  "Black Mass" ។
រឿងទី ១ " Transcendence " អាចនឹងចាប់ផ្តើមថតនៅក្នុងកំឡុងខែ មេសា ខាងមុខ
នេះបើយោងតាមប្រភពព័ត៌មានរបស់ហូលីវូដ។ Johnny Depp នឹងសំដែងជាអ្នកវិទ្យា-
សាស្ត្រដែលបានបញ្ចូលខួរក្បាលទៅកាន់កំពូលកុំព្យូរទ័ររបស់គាត់ដែលមានឈ្មោះ
ថា Jack Paglen តែទោះជាយ៉ាងណាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណោះ យើង
នឹងដឹងពីសាច់រឿងពិតឆាប់ៗនេះ។



រឿងទី ២ " Black Mass "  Johnny Depp នឹងសំដែងជា Withey Bulger ដឹកនាំសំដែង
ដោយ Barry Levinson។ រឿងនេះនិពន្ធនឹងដឹកនាំតាមសៀវភៅ " Black Mass: The
True Story The Unholy Alliance Between FBI and the Irish Mob "។
ចំណែករឿង The Lone Ranger ដែលចូលរួមសំដែងដោយអ្នក​ Armie Hammer នឹង
ដាក់បញ្ចាំងនៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០១៣​ ខាងមុខនេះ៕ 


ដោយ ៖ លីលី
ប្រភព ៖ cnn 


Tags: johnny depp hollywood star movie