CamNews

តារា 

ក្អយ ចេញ​មុខ​ទទួល​កំ​ហុស នឹង​ស្នើ​ដល់​ម្ចាស់​បណ្តឹង សុំ​ពន្យា​ពេល​សង​ប្រាក់

ភ្នំពេញៈ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោស តារាកំប្លែងនាង ជួន
ចាន់រតនា ហៅ ក្អយ ពីបទឆបោករថយន្តជាច្រើនគ្រឿង និងចេញមូលប្បទានប័ត្រ អត់សាច់
ប្រាក់ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ និងបង្គាប់ឲ្យសងប្រាក់មួយចំនួន ទៅដើមបណ្តឹង
វិញនោះ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣នេះ នាង ក្អយ បានធ្វើដំណើរមកកាន់មជ្ឈ
មណ្ឌលព័ត៌មានដើមអម្ពិល និងបានមក បកស្រាយទទួលស្គាល់ កំហុសដែលនាងបាន ប្រព្រឹត្ត
និងស្នើសុំ ឲ្យម្ចាស់បណ្តឹងសុំពន្យាពេល ដើម្បី ឲ្យនាង រកប្រាក់សងរំលោះជាបន្តបន្ទាប់។

នៅចំពោះមុខអ្នកសារព័ត៌មាន តារាកំប្លែងដែលធ្លាប់ តែមានវោហារស័ព្ទមិនចេះ រីកស្ងួតនាង
ក្អយ បានបរិយាយទទួលស្គាល់កំហុសថា នាងពិតជាបានប្រព្រឹត្តិករណី ឆបោកពិតមែនក៏ប៉ុន្តែ
នាងក៏ជាជនរងគ្រោះដែរ ខណៈរថយន្តដែលនាងបានជួល យកទៅនោះ ហើយមានគេជួល
បន្តពីនាងទៀត គេក៏ស៊ីដាច់បោកប្រាសបន្តពីនាង ធ្វើឲ្យនាងត្រូវវ័ន្តករពីមួយទៅ មួយរហូត
មកដល់ពេលនេះ។

ក្អយនិយាយថា “ខ្ញុំក៏ជាជនរងគ្រោះដែរ ពេលខ្ញុំជួលរថយន្តមកខ្ញុំបានជួលបន្តទៅឲ្យអ្នកផ្សេង
ទៀត ស្រាប់តែពេលមានបញ្ហា បែរជាគេយករួចខ្លួន ខ្ញុំមិនដែលគេចវេសក្នុងការទទួលខុស
ត្រូវទេ គ្រាន់តែលទ្ធភាពរបស់ខ្ញុំ មិនទាន់អាចសងបានទាំងអស់ ក្នុងពេលតែមួយ....។ ប៉ុន្តែខ្ញុំ
កំពុងតែស្វែងរកឱកាស ចេញទៅរកស៊ីសងដើមបណ្តឹងទាំងអស់ ដែលបានប្តឹងខ្ញុំ”។

ក្អយបានបន្តទៀតថា “អ្វីដែលជាឆន្ទៈក៏ដូចជាការទទូចរបស់ខ្ញុំ ដល់ដើមបណ្តឹងទាំងអស់គឺសុំ
ជួយ សម្រួលក្នុងការសងលុយ និងទុកពេលវេលាសម្រាប់ខ្ញុំសង ខ្ញុំមិនដែលគេចវេសថាខ្ញុំមិន
សងគាត់នោះទេ និងសុំបញ្ឈប់ការគុំគួនប្តឹងផ្តល់គ្នាតទៅទៀត យើងគួររិះរកមធ្យោបាយក្នុង
ការសង ខ្ញុំដឹងថាអាចមានការប៉ះពាល់ អារម្មណ៍ខ្លះៗដល់ម្ចាស់បណ្តឹង ដែលគាត់បាត់បង់របស់
ទ្រព្យ បែរជាត្រូវមកយកការរំលោះ បន្តិចម្តងៗរាល់ខែបែបនេះ.... ”។

ទោះបីជាយ៉ាងណា កន្លងមកនាងបានធ្លាប់បកស្រាយ ម្តងជាពីដងរួចមកហើយ ប៉ុន្តែហាក់គ្មាន
ប្រសិទ្ធភាពព្រោះអ្នកផ្សេង ដែលពាក់ព័ន្ធជាមួយក្នុងរឿងនេះ តែងតែយករួចខ្លួនធ្វើឲ្យបន្ទុកនេះ
នៅលើនាងម្នាក់ឯងជាអ្នករែកពន់ ។

ខណៈដែលនាង ក្អយ ត្រូវបានសាលក្រមសម្រេចផ្តន្ទាទោស និងកំពុងស្វែងរកចាប់ខ្លួន គ្រប់
ជ្រកល្ហកនៅពេលនេះ នាងក៏បានទទូចអង្វរ ដល់តុលាការក៏ដូចជាម្ចាស់ បណ្តឹងមេត្តាយល់
អធ្យាស្រ័យខ្ពស់ដល់នាង ។ ជាមួយគ្នានេះរូប នាងកំពុងតែរកមេធាវីថ្មី ដើម្បីដាក់ពាក្យបណ្តឹង
ទៅសាលាឧទ្ធរណ៍ដោះស្រាយបន្តទៀត ។

យ៉ាងណាមិញ នាង ក្អយ បានបដិសេធថា នាងមិនបានជាប់ពាក់ព័ន្ធនិងការលេងល្បែង ស៊ី
សងរហូតដល់ថ្នាក់យក រថយន្តគេទៅលក់មួយគ្រឿង ហើយគ្រឿងទៀតនោះទេ។ មួយវិញ
ទៀតពាក់ព័ន្ធជាមួយ នឹងការចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ គឺដោយសារតែរូបនាងបាន
ចាញ់ កលអ្នកជួលរថយន្តបន្ត ដែលបង្ខំឲ្យនាងធ្វើបែបនេះក្នុង រូបភាពមួយឲ្យមានទំនុកចិត្ត តែ
ទោះបីជានាងប្រាប់គេថាគ្មាន លុយតម្កល់ក្នុងធនាគារ ក៏ភាគីម្ខាងទៀតនៅតែទាមទារ ឲ្យនាងចេញសែកឥតសាច់ប្រាក់ក្នុងន័យយកទៅបន្លំភ្នែកអ្នកដទៃ។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះ បើសរុបពីខ្ទង់ថវិកាដែលនាងនៅ ជំពាក់ក្នុងបទ ឆ
បោក នេះគឺប្រហាក់ប្រហែលពី៣ទៅ៤ម៉ឺនដុល្លារ និងនៅម្ចាស់បណ្តឹងចំនួន៤ នាក់ផ្សេងទៀត
ដែល ត្រូវចរចាក្រៅប្រព័ន្ធតុលាការ៕

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: neang ka oy entertainment khmer star